website_news:2021110203

អង្គការសង់ត្រាល់ បានរៀបចំវេទិកាសហគមន៍ ស្តីពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព

https://www.facebook.com/hashtag/central ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១

ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ អង្គការសង់ត្រាល់ បានរៀបចំវេទិកាសហគមន៍ ស្តីពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព នៅភូមិត្បូងក្រពើ ឃុំកកោះ និងភូមិ ស្តុកស្តម ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយមានកិច្ចសហការជាមួយអង្គការការីតាស់កម្ពុជា ប្រចាំខេត្តកំពង់ធំ។ យោងតាមបទពិសោធន៍របស់អង្គការមជ្ឍមណ្ឌលសម្ព័ន្ឋការងារនិងសិទ្ឋិមនុស្ស (CENTRAL) កន្លងមកយើងជួបប្រទះបញ្ហាជាច្រើនកើតឡើងចំពោះពលករចំណាកស្រុកខ្មែរយើងបើទោះបីជាពួកគេចំណាកស្រុកតាមរយៈក្រុមហ៊ុនជ្រើរើសពលករស្របច្បាប់ ក្តីមិនស្របច្បាប់ក្តី។ពួកគេត្រូវឈមនឹងការនាំយកទៅលក់ក្នុងទូកនេសាទធ្វើជាទាសករដាច់ថ្លៃធ្វើការពី១៩ ម៉ោងដល់ ២៤ម៉ោង។ ៧ថ្ងៃក្នុងមួយសប្តាហ៍គ្មានពេលថ្ងៃឈប់សំរាកលើកលែងតែគ្មានការងារទើបបានសំរាក។ អ្នកខ្លះត្រូវស្លាប់បាត់បង់ជីវិតដោយមិនអាចការងារធ្ងន់ស្របពេលមានជម្ងឺមិនអាចបំពេញការងារអោយថៅកែបាន។ ខ្លះធ្វើការមិនបើកប្រាក់ខែអោយហើយថែមទាំងប្តឹងប៉ូលីសចាប់ដាក់គុកទៀតផង។ល។ បញ្ហាទាំងនេះមិនត្រឹមតែជះឥទ្ឋិពលមិនល្អដល់ក្រុមគ្រួសារជនរងគ្រោះទេតែវាថែមទាំងជះឥទ្ឋិពលដល់សង្គមកម្ពុជាទាំងមូលដូចគ្នាដែរ ព្រោះនៅពេលពលរដ្ឋយើងត្រូវចំណាកច្រើនកំលាំងពលកម្មក្នុងស្រុកបាត់បង់។ លំហែទាំកុមារក្នុងបន្ទុកដែលបន្សល់ទុកកុមារតូចៗនៅជាមួយជីដូនជីតាចាស់ៗជរាមិនអាចមើលថែដិតដល់បានដូច្នេះក្មេងខ្លះត្រូវបោះបង់ចោលសាលាមិនទទួលបានការអប់រំរៀនសូត្រ។

ដោយមើលឃើញបញ្ហាទាំងនេះទើបអង្គការយើងខ្ញុំបង្កើតអោយមានវេទិការសហគមន៍ឡើងក្នុងគោបំណងផ្តល់ការយល់ដល់ពលរដ្ឋខ្មែរយើងនៅតាមទីជនបទ ដើម្បីអាចទទួលបានការយល់ដឹងពីចំណាកស្រុកដោយសុវត្ថិភាពប្រាស់បញ្ហាចាញ់បោកមេខ្យល់ និងទទួលរងការរំលោភបំពានសិទ្ឋិផ្សេងពីការធ្វើចំណាកស្រុកទៅបរទេស។វេទិកានេះ មានពលរដ្ឋសកម្មចូលរួម១១០នាក់ (ស្ត្រី៦០% យុវជនប្រមាណ១៥%) ដែលមាន គោលបំណងផ្សព្វផ្សាយសំខាន់ៗដូចខាងក្រោម។

១/លើកកំពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាពជៀងវាងចាញ់បោកមេខ្យល់និងជាកម្មវត្ថុនៃការជួញដូរ និងរំលោភបំពានសិទ្ឋិផ្សេងៗ។

២/ដើម្បីលើកទឹកចិត្តដល់ប្រជាពលរដ្ឋកាត់បន្ថយការធ្វើចំណាកស្រុ កដោយគ្មានឯកសារហើយតាត់បន្ថយការធ្វើចំណាកស្រុកទៅបរទេសហើយស្វេងរកការងារសុវត្ថិភាពក្នុងស្រុក។

៣/លើកកំពស់ការចូលរួមរបស់ពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានបានសហការទប់ស្កាត់ការជួញដូរមនុស្សនិងការកេងប្រវ័ញ្ចគ្រប់រូបភាព។

website_news/2021110203.txt · Last modified: 2021/02/11 10:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki