website_news:2021110304

អាជ្ញាធរបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលបងប្អូនពលករជាង ៤០០នាក់ មកពីខេត្តបន្ទាយមានជ័យ មកបន្តចត្តាឡីស័កនៅខេត្តកំពង់ធំ

http://www.freshnewsasia.com/ 2021-03-10 01:12pm

(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីត្រៀមទទួលបងប្អូនពលករជាង ៤០០នាក់ មកពីខេត្តបន្ទាយមានជ័យ មកបន្តចត្តាឡីស័កនៅខេត្តកំពង់ធំ ដែលនឹងត្រូវមកដល់នៅយប់នេះ។ បន្ថែមលើសពីនេះទៀត លោក សុខ លូ ក៏បានជំរុញឲ្យលោកអភិបាលក្រុងស្រុក និងប្រធានមន្ទីរអង្គភាព ត្រូវចាត់ឲ្យមានមន្ត្រីប្រចាំការ ដើម្បីត្រៀមទទួលបងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងតំបន់ផ្សេងៗ ត្រូវបន្តធ្វើចត្តាឡីស័កនៅក្នុងខេត្តកំពង់ធំ និងត្រៀមមធ្យោបាយ សម្រាប់ដឹកជញ្ជូននិងត្រៀមសម្ភារដើម្បីបងប្អូនពលករ យកទៅបន្តធ្វើចត្តាឡីស័កតាមក្រុងស្រុកបន្ថែមទៀត ព្រមទាំងត្រៀមរៀបចំអាហារសម្រាប់ពួកគាត់ផងដែរ។

ក្នុងនោះលោក សុខ លូ អភិបាលខេត្តកំពង់ធំ បានណែនាំដល់អាជ្ញាធរក្រុងស្រុក ត្រូវខិតខំពន្យល់ណែនាំ និងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន អោយរក្សាអនាម័យ អនុវត្តនូវវិធានការការពារ កូវីត ១៩ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសមិនត្រូវមានការជួបជុំគ្នា រាំលេងកំសាន្ត ចាក់ធុងបាសតាមភូមិ ការរៀបអាពាហ៍ពិពាហ៍ត្រូវកាត់បន្ថយអ្នកចូលរួម និងកាត់បន្ថយនូវកម្មវិធីណាដែលមិនចាំបាច់៕

website_news/2021110304.txt · Last modified: 2021/03/11 12:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki