website_news:2021110305

រយៈពេលបីថ្ងៃ មានពលករខ្មែរជិតពាក់កណ្តាលបានចាកចេញពីមណ្ឌលចត្តាឡីស័កពីខេត្តបន្ទាយមានជ័យទៅខេត្តសាមី

https://www.rasmeinews.com/ 10 March, 2021

ដោយ ៖ ភ្នំស្វាយ / បន្ទាយមានជ័យៈក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ (ថ្ងៃទី៨,៩និង១០ មីនា)ឆ្នាំ២០២១ មានពលករខ្មែរជិតពាក់កណ្តាល ឬជាង២.០០០ នាក់ បានចាកចេញពីមណ្ឌលចត្តាឡីស័កនានានិងមួយភាគតូច ក៏មានពលករមកត្រង់ពីប្រទេសថៃ(ដោយមិនបាច់ចូលមណ្ឌលចត្តាឡីស័កនៅខេត្តខាងមុខ) គឺពីខេត្តបន្ទាយមានជ័យទៅខេត្តសាមីដែលជាលំនៅឋានរបស់បងប្អូនពលករ ។ លោក អ៊ុំ រាត្រី អភិបាលខេត្ត លោកស្រី ប៉ុក ណាឌី លោកស្រីរស់ សុផានី អភិបាលរងនៃខេត្តបន្ទាយមានជ័យ និងក្រុមការងារកាលពីថ្ងៃទី១០ ខែមីនា បានជូនដំណើរពលករខ្មែរ៨០២នាក់ ដែលត្រូវជញ្ជូនរថយន្កងទ័ពជើងគោកចំនួន៤៧គ្រឿង ចេញពីមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេចឪ ;មណ្ឌលកងវ៉ា,,,និងមណ្ឌលឯទៀតក្នុងស្រុក /ក្រុង៨ទៀត ទៅកាន់មណ្ឌលនៃខេត្តសាមីលំនៅឋានពលករ ៖កំពង់ធំ ព្រៃវែង និងស្វាយរៀង ។

បើគិតពីថ្ងៃទី៨ ខែមីនា មានការបញ្ជូនពលករ(ប្រជាពលរដ្ឋ)ដែលកំពុងធ្វើចត្តាឡីស័កទៅចត្តាឡីស័កបន្តនៅខេត្ត រាជធានីនានាតាមរថយន្ត៣៧គ្រឿង មានចំនួន៦៨៧នាក់ ទៅខេត្តបាត់ដំបងនិងកំពង់ស្ពឺ។ ថ្ងៃទី៩ខែមីនា បានបញ្ជូនតាមរថយន្ត៣៦គ្រឿងនូវពលរដ្ឋចំនួន៦៤៦នាក់ ទៅខេត្តសៀមរាប កំពង់ចាម ត្បូងឃ្មុនិងពោធិសាត់ ។

សរុប៣ថ្ងៃមានពលរដ្ឋចំនួន២.១៣៥នាក់ ឬស្មើជិតពាក់កណ្តាលនៃពលរដ្ឋ(ពលករខ្មែរ ) ដែលវិលត្រឡប់ពីប្រទេសមកមាតុប្រទេស ហើយស្នាក់នៅធ្វើចត្តាឡីស័កនៅខេត្តបន្ទាយមានជ័យ នៅសល់មានជិត៥.០០០នាក់ ។

លោកអភិបាលខេត្តបន្ទាយមានជ័យមានប្រសាន៍ថា៖ ពលករដែលជិះរថយន្តដឹកចេញពីមណ្ឌលចត្តាឡីស័កក្នុងខេត្តបន្ទាយមានជ័យនោះ មានសុខភាពល្អជាធម្មតាទេ ។ដោយក្នុងមណ្ឌលចត្តាឡីស័កនោះ រដ្ឋបាលខេត្តនុងក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ថែរក្សា និងផ្គត់ផ្គង់ស្បៀងអាហាអំណោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួនរ៣ពេលក្នុថ១ថ្ងៃៗ ។ពេលធ្វើដំណើរតាមរថយន្តទាំងនេះ ក៏ត្រូវផ្តល់ដល់ពលករនូវ មី និងទឹកសុទ្ធ ក្នុងការធ្វើដំណើរតាមផ្លូវផងទៀត ។

សូមរំលឹកដែរថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានបញ្ជាឱ្យចេញរថយន្តរបស់កងទ័ពជើងគោកចំនួន ២០៤គ្រឿង ដើម្បីទៅជួយដឹកជញ្ជូនពលរដ្ឋខ្មែរ(ពលករ) ដែលវិលមកពីប្រទេសថៃ មកកាន់ខេត្តនៅជាប់ព្រំដែនកម្ពុជា ថៃ។

សូមរំលឹកថា បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដាក់បទបញ្ជាសម្រេចបិទការធ្វើចត្តាឡីស័កពលករនៅតាមបណ្តោយរព្រំដែនកម្ពុជា ថៃឬខេត្តជួរមុខពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ។ពោលគឺ ត្រូវដឹកទៅធ្វើចត្តាឡីស័កបន្តនៅខេត្តសាមីលំនៅឋានរបស់ពួកគាត ៕សរន

website_news/2021110305.txt · Last modified: 2021/03/11 12:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki