website_news:2021110307

ក្រោយធ្វើចត្តាឡីស័ក១៤ថ្ងៃ ពលករខ្មែរមកពីថៃ ជិត ៧០០ត្រូវអនុញ្ញាតឲ្យវិលទៅផ្ទះវិញ

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 09/03/2021

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានសម្រេចឲ្យពលករខ្មែរមកពី ប្រទេសថៃ ចំនួន៦៨៧នាក់ ក្នុងនោះស្រី ៣៥៦ នាក់វិលត្រឡប់ ទៅផ្ទះវិញ បន្ទាប់ពីធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។ ពលករទាំងនោះត្រូវជិះតាមរថយន្តរបស់កងទ័ពមានចំនួន៣៦គ្រឿង កាលពីម្សិលមិញដោយមានអ្នកចូលរួមពិនិត្យ លោកអភិបាលក្រុងសិរីសោភ័ណ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអធិការនគរបាលខេត្តនិងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត ។

លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ មានប្រសាសន៍ថា ពលករដែលជិះឡានដឹកចេញពីមណ្ឌលចត្តាឡីស័កចំរុះ ក្នុងខេត្តបន្ទាយមានជ័យនោះមាន សុខភាពល្អធម្មតាក្នុងមណ្ឌលចត្តាឡីស័កនោះក្រុមគ្រូពេទ្យបានយកចិត្ត ទុកដាក់ថែរក្សាផ្គត់ផ្គង់ ស្បៀងអាហារ ព្រឹកល្ងាច។ លោកបានឲ្យដឹងបន្តទៀតថា ឡាននិមួយៗដាក់ មនុស្សតិចមិនប្រជ្រៀតគ្នា នោះទេស្របតាម វិធានសុខាភិបាលពេល ដឹកទៅដល់ខេត្ត នីមួយៗត្រូវដឹកបន្តបញ្ជូនទៅតាម មូលដ្ឋានក្នុង ករណី មានការ សង្ស័យ ត្រូវត្រួតពិនិត្យ សំណាក និងព្យាបាលបន្តទៀត ៕

website_news/2021110307.txt · Last modified: 2021/03/11 12:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki