website_news:2021110309

កម្លាំងនគរបាលសហការជាមួយកម្លាំងយោធា ទទួលប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ យកទៅកាន់មណ្ឌលចត្តាឡីស័ក

http://cambodiapolice.com/policekh/ 4:31 pm 10 មីនា 2021

ខេត្តបាត់ដំបង ៖ នៅថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ តាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាតគឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯកប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨ ១៧ បានចាត់តាំងកម្លាំងជាមួយកម្លាំងអនុសេនាធំទី២, កម្លាំងវរសេនាតូចលេខ១ , កម្លាំងវរសេនាតូច៥៣៣, កម្លាំងសឹករងស្រុកសំពៅលូន, កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាំងធ្លាក់នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក និងកម្លាំងប្រជាការពារ បានទៅទទួលប្រជាពលរដ្ឋត្រឡប់មកប្រទេសកម្ពុជាវិញ ចំនួន ២០នាក់ , ស្រី ៥នាក់ ក្នុងនោះ ក្មេងស្រី ២នាក់ និងក្មេងប្រុស ៤ នាក់ ពីចំណុចភូមិចំការត្រប់ ឃុំបារាំងធ្លាក់ស្រុកភ្នំព្រឹក ចំនួន ៥នាក់ , ស្រី ២នាក់ ក្នុងនោះក្មេងប្រុស ១នាក់ និងពីចំណុចភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ១៥ នាក់, ស្រី ៣ នាក់ ក្នុងនោះក្មេងប្រុស ៣ នាក់ , ក្មេងស្រី ២នាក់ ។ បន្ទាប់ពីធ្វើការសាកសួររួចក៏ធ្វើការអប់រំណែនាំ ហើយកម្លាំងយើងបានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កវិទ្យាល័យពេជ្រចិន្ដា ចំនួន៥នាក់, ស្រី ២នាក់ ក្នុងនោះក្មេងប្រុស១ នាក់ នឹងទៅមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២ ចំនួន ១៥ នាក់, ស្រី ៣ នាក់ ក្នុងនោះក្មេងស្រី ២នាក់ និងក្មេងប្រុស ៣ នាក់ ៕

website_news/2021110309.txt · Last modified: 2021/03/11 12:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki