website_news:2021110310

កិច្ចប្រជុំពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់តាមបន្តាត់ព្រំដែន ក្នុងស្រុកម៉ាឡៃ

http://cambodiapolice.com/policekh/ 11:47 am 10 មីនា 2021

ខេត្តបន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី០៩ខែមីនា ឆ្នាំ២០២១ នៅសាលាស្រុកម៉ាឡៃ បានរៀបចំកិច្ចប្រជុំទាក់ទងនឹងការ ងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រនៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោមវត្ថមានចូលរទមរបស់លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋាន សន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពិធីនេះមានការចូលរួមពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរ បាលខេត្តបន្ទាយមានជ័យ លោកឌៀប ឈួន អភិបាលស្រុកម៉ាឡៃ និងបណ្តាថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ ជាច្រើនរូប ។

បន្ទាប់ពីបានស្តាប់នូរបាយសង្ខេប របស់បណ្តាថ្នាក់ដឹកនាំអង្គភាពពីចំណុចឈរជើងតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រនៃស្រុកម៉ាឡៃ ដែលមានកិច្ចសហការទប់ស្កាត់ការលួចឆ្លងដែនរបស់ពលករ ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតមេរោគកូវីដ-១៩ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ស្នងការដ្ឋាននគរបាលខេត្ត មានកម្លាំងនគរបាលវរសេនាតូចការពារព្រំដឍែនគោកចំនួន០៤ ឈរជើងតាមបន្ទាត់ព្រំដែន ក្រោយពីមានការផ្ទុះជម្ងឺកូវី១៩ នៅខេត្តសមុទ្ទសាខនប្រទេសថៃនោះមក ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង ជម្ងឺកូវីដ១៩ ពីសេសត្រួតពិនិត្យទប់ស្កាត់រាល់ការលួចឆ្លងដែនទៅមក របស់ពលករខ្មែរពីថៃចូលមកខ្មែរពីខ្មែរទៅថៃ ដើម្បីធានាបានសន្តិសុខ ស្នងការដ្ឋានបានបន្ថែមកម្លាំងនគរបាលស្រុក ក្រុងដែលមានភូមិ សាស្ត្រជាប់ព្រំដែន ក្នុងនោះក៏មានការសហការជាមួយកម្លាំងយោធា ដើម្បីរួមគ្នាទទួលខុសត្រូវក្នុងភូមិសាស្ត្រឈរជើង ។ ជាមួយគ្នានោះដែរ កម្លាំងសមត្ថកិច្ចយើងបង្រ្កាបបទល្មើសនាំឆ្លងដែនដោយមិនស្របច្បាប់បាន៣០ករណីឃាត់ខ្លួនមុខសញ្ញាជាមេខ្សល់ប្រុស ស្រីចំនួន៤៤នាក់ បញ្ជូនទៅសាលាដំបូងខេត្ត។ ជាមួយគ្នានោះដែរ ក៏បានចាត់តាំងកម្លាំងជំនាញចំនួន១៤០ នាក់ សហការជាមួយកម្លាំងសមត្ថកិច្ចចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ តាមមណ្ឌលចត្តាឡីស័ក ទាំង១៦ ក្នុងខេត្ត។ ជាមួយគ្នានោះដែរ ស្នងការដ្ឋាន បានប្រើប្រាស់នូវវិធានការសុប មធ្យោបាយសរុបនិងកម្លាំងសរុប ដើម្បីឃ្លាំចាំមើលមុខសញ្ញាដែលជាក្រុមឧទ្ទាមក្រៅច្បាប់ ក្រែងមានបន្លំខ្លួនជាមួយពលរដ្ឋវិលមកស្រុកកំណើតនោះផងដែរ ។

មានមតិនាឱកាសនោះលោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋាន សន្តិសុខផ្ទៃក្នុង បានលើកឡើងថា៖ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គ ស្នងការនគរបាលជាតិ ក្នុងការស្រាវជ្រាវរកមុខសញ្ញាមេខ្សល់នាំមនុស្សទៅថៃ ម្យ៉ាងវិញទៀតចូលឆ្នាំប្រពៃណីខ្មែរជិតឈានចូលមកដល់ដូច្នេះលំហូរពលករនឹងវិលមកលេងស្រុកកំណើតច្រើន ក្នុងនោះក៏អាចនឹងមានការឆ្លងនូវជម្ងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋក្នុងស្រុក។ តាមបទបញ្ជាការអគ្គស្នងការនគរបាលជាតិ អគ្គស្នងការរង ទទួលការងារសន្តិសុខ គឺឲ្យចាប់ឃាត់មេខ្សល់ដែលនាំមនុស្សឆ្លងដែនដោយខុសច្បាប់ឲ្យខាងតែបាន ក្នុងនោះអ្វីដែលសំខាន់ ពួកក្រុមឧទ្ទាមក្រៅច្បាប់ដែលមានបំណងប៉ុនប៉ងបំផ្លិចបំផ្លាញប្រទេសជាតិ ។ លោកប្រធាននាយកដ្ឋាន ឧត្តមសេនីយ៍ សម វណ្ណវីរៈ បានបញ្ជាក់ថា៖ ដើម្បីទប់ស្កាត់ការរីករាលជម្ងឺកូវីដនេះ សូមឲ្យកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់បន្តសហការជាមួយកម្លាំងនគរបាល និងទប់ស្កាត់ឲ្យបានផងដែរពួកក្រុមឧទ្ទាមក្រៅច្បាប់ សហការឲ្យបានល្អជាមួយភាគីថៃ ដើម្បីរួមគ្នាទប់ស្កាត់នូវជម្ងឺកូវីដ១៩ និងបង្រ្កាបឲ្យខាងតែបានចំពោះមេខ្សល់ដែលនាំឆ្លងដែនមិនស្របច្បាប់ ៕

website_news/2021110310.txt · Last modified: 2021/03/11 12:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki