website_news:2021110502

ពលករខ្មែរចំនួន៤នាក់មកពីប្រទេសថៃ ត្រូវបានបញ្ជូនមកដល់ស្រុកកំណើតនៅស្រុកបុរីអូរស្វាយសែនជ័យខេត្តស្អឹងត្រែង ហើយបន្តធ្វើចត្តាឡីស័ក

https://www.information.gov.kh/ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វិទ្យុជាតិកម្ពុជា៖ គឹមហឿនស្ទឹងត្រែង

ស្ទឺងត្រែង៖ ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យ បានទទួលយកបពលករមកពីប្រទេសថៃចំនួន៤នាក់ ដែលមានទីលំនៅ នៅភូមិកណ្តាល ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង មកធ្វើ ចត្តាឡីស័កនៅមណ្ឌលកម្រិត១នាស្រុកកំណើតវិញ។ ក្នុងសកម្មភាពនាំបងប្អូនកម្មករ៤នាក់ មកធ្វើចត្តាឡីស័កកាលពីថ្ងៃទី០៩ ឧសភាកន្លងមកនេះ លោកវេជ្ជបណ្ឌិត ទន.វុទ្ធី អនុប្រធាន មន្ទីរសុខាភិបាលខេត្ត និងជាប្រធានក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យបានបញ្ជាក់ថា៖ នេះជាការអនុវត្តវិធានការ សុខាភិបាលយ៉ាងម៉ឺងម៉ាត់ ព្រោះបងប្អូនកម្មករយើងមកពីធ្វើការងារនៅប្រទេសថៃ ត្រូវតែទទួលធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដាន សុខភាពខ្លួនឯង។ លោកវេជ្ជបណ្ឌិត បន្តថា៖ប្រជាពលរដ្ឋទាំង៤នាក់នោះរួមាន៖ ទី ១ឈ្មោះ- ឡីត លីណា ភេទប្រុស អាយុ ២៨ -ទី ២ ឈ្មោះ ខុម ចន្ធា ភេទស្រី អាយុ ២៧-ទី៣ឈ្មោះ រុន ផើង ភេទប្រុស អាយុ ២៥-និងទី ៤ រិន រ័ត្នភេទ ស្រី អាយុ ២៥ អ្នកទាំងបួនមានទីលំនៅ នៅភូមិ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ត្រូវបានរថយន្តកងកម្លាំងយុទ្ធពលខេមរភូមិប្រចាំនៅច្រកព្រំដែន ជូនមកដល់មូលដ្ឋានតែម្តង។

លោក លី មីណា អភិបាលស្រុកបុរីអូស្វាយសែនជ័យ បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៤នាក់នោះពិតជាមានទីលំនៅនៅភូមិកណ្តាល ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែងពិតប្រាកដមែន។ លោកបន្តថា៖ពួកគាត់ទាំង៤នាក់បានទៅធ្វើការចិញ្ចឹមមាន់នៅខេត្តប៉ាក់ជីនបុរី ប្រទេសថៃបានជាងពីរឆ្នាំ ទើបវិលត្រឡប់មកវិញ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ តាមច្រកអន្តរជាតិអូរបីជាន់ខេត្តបន្ទាយមានជ័យ ក៏ត្រូវបានកម្លាំងយោធាប្រចាំការនៅទីនោះ ជួយ បញ្ជូនមកគ្រូពេទ្យខេត្តស្ទឹងត្រែងដាក់ធ្វើចត្តាឡីស័កនៅប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកម្រិតមួយ ៕

website_news/2021110502.txt · Last modified: 2021/05/11 11:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki