website_news:2021110603

រកឃើញពលករខ្មែរមកពីថៃ១៩នាក់ មានវិជ្ជមានកូវីដ១៩ នៅខេត្តព្រៃវែង

http://freshnewsasia.com/ 2021-06-10 03:05pm

(ព្រៃវែង)៖ លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង និងជាសមាជិកអ្នកនាំពាក្យរដ្ឋបាលខេត្តព្រៃវែង បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ពលករខ្មែរដែលទើបមកពីប្រទេសថៃថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ចំនួន១៩នាក់ មានវិជ្ជមានកូវីដ។ លោកបានបន្តថា ក្នុងចំណោមពលករខ្មែរទាំង៣៦នាក់ (ស្រី១១នាក់) ដែលបានធ្វើដំណើរមកដល់ស្រុកកំណើតវិញ កាលពីយប់ត្រូវបានមន្រ្តីសុខាភិបាលធ្វើតេស្តរហ័ស ហើយក៏រកឃើញវិជ្ជមានចំនួន១៩នាក់។ ក្រោយទទួលបាន លទ្ធផលខាងលើនេះ អ្នកជំងឺទាំង១៩នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល និងអ្នកផ្សេងទៀត ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃផងដែរ ដើម្បីបន្តតាមដានសុខភាព៕

website_news/2021110603.txt · Last modified: 2021/06/11 12:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki