website_news:2021110604

ខេត្តបាត់ដំបងបញ្ជូនពលករ២០នាក់ ទៅបន្តធ្វើចត្តាឡីស័កតាមបណ្តាខេត្តចំនួន០៤

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍១០ មិថុនា ២០២១ ដោយ Sorn Phanith

អភិបាលខេត្តបាត់ដំបង បានបញ្ជូនពលករ២០ទៀត បន្ដទៅធ្វើចត្តាឡីស័កតាមបណ្តាខេត្តចំនួន០៤ តាមរថយន្តនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានឲ្យដឹងតាមរបាយការណ៍របស់ខ្លួនដែលមានខ្លឹមសារថា សូមគោរពរាយការណ៍ជូនថា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ មណ្ឌលចត្តាឡីស័កកម្រិត១ វិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ បានបញ្ជូនបងប្អូនពលករចំនួន២០នាក់ ទៅបន្តធ្វើចត្តាឡីស័កតាមបណ្តាខេត្តចំនួន០៤ ខេត្ត ប្រើប្រាស់រថយន្តចំនួន១គ្រឿង ដឹកជញ្ជូនពលករទាំង២០នាក់ ទៅកាន់គោលដៅខេត្តចំនួន០៤ផ្សេងៗពីគ្នា ដើម្បីបន្តធ្វើចត្តាឡីស័ក។ ប្រភពខាងលើបន្តថា បណ្តាខេត្តទាំង០៤ដែលត្រូវបញ្ជូនពលករខាងលើទៅបន្តធ្វើចត្តាឡីស័ករួមមានខេត្តបន្ទាយមានជ័យ០៣នាក់ ខេត្តសៀមរាប១០ចំនួននាក់ ខេត្តត្បូងឃ្មុំចំនួន០១នាក់ និងខេត្តព្រៃវែង០៦នាក់ សរុប២០នាក់ តាមរយៈរថយន្តកងពលតូចដឹកជញ្ជូនលេខ៩៩នៃយោធភូមិភាគទី៥៕ អត្ថបទ៖ សៅ សារិទ្ធ

website_news/2021110604.txt · Last modified: 2021/06/11 12:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki