website_news:2021110802

ពលករខ្មែរ លបឆ្លងដែនខុសច្បាប់១០នាក់ ត្រូវស្ទាក់ចាប់បាន

https://www.kampucheathmey.com/ ថ្ងៃអង្គារ ១០ សីហា ២០២១ដោយ Sorn Phanith

ពលករខ្មែរចំនួន៥នាក់ ត្រូវបានក្រុមទាហានថៃចាប់ខ្លួន និង ៥ នាក់ទៀត ដែលប្រឹងរត់ឆ្លងអូរព្រំដែនចូលមកកម្ពុជាវិញ ក៏ត្រូវបាននគរបាលវរៈព្រំដែនកម្ពុជាឃាត់ខ្លួនបានដែរ ខណៈដែលពួកគេលបឆ្លងដែនចូលទឹកដីដើម្បីរកការងារធ្វើដោយខុសច្បាប់។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចភូមិ៥ ឃុំណងតាខុង ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ។ នៅមុនពេលឃាត់ខ្លួនគឺមានពលករខ្មែរចំនួន១០នាក់ បានលបឆ្លងអូរព្រំដែនចូលទៅក្នុងទឹកដីថៃ ស្របពេលដែលកម្លាំងទាហានថៃកំពុងល្បាត ក៏បានស្ទាក់ចាប់បាន៥នាក់ (ប្រុស១ ស្រី៤) ដោយឡែកពលករ៥នាក់ទៀត បានរត់ឆ្លងដែនត្រឡប់ចូលមកកម្ពុជាវិញ ហើយក៏ត្រូវកម្លាំងវរៈការពារព្រំដែនកម្ពុជាឃាត់ខ្លួនបាននៅវេលាម៉ោង១១ ថ្ងៃត្រង់ នាថ្ងៃដដែលផងដែរដោយសារតែបច្ចុប្បន្នខេត្តជាប់ព្រំដែនថៃទាំងអស់កំពុងត្រូវបានបិទខ្ទប់នៅឡើយ៕

website_news/2021110802.txt · Last modified: 2021/08/11 10:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki