website_news:2021110804

ពលករជាសះស្បើយពីជំងឺកូវីដ ជាង១០០នាក់ នៅស្រុកអន្លង់វែង ត្រូវគ្រូពេទ្យឲ្យត្រឡប់ទៅស្រុកកំណើតវិញ

https://www.kampucheathmey.com/ ថ្ងៃអង្គារ ១០ សីហា ២០២១ដោយ Sorn Phanith

ពលករឆ្លងដែនមកពីប្រទេសថៃ ដែលឆ្លងកូវីដ១៩ ជាង១០០នាក់ នៅស្រុកអន្លង់វែង ត្រូវបានឲ្យត្រឡប់ទៅលំនៅឋានវិញ កាលពីម្សិលមិញនេះ ក្រោយពីជាសះស្បើយ។ នៅវេលាម៉ោង ២០និង០០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ នៅសាលាវិទ្យាល័យអន្លង់វែង ពលករបានជាសះស្បើយពីជំងឺកូវីដ១៩ ចេញទៅតាមបណ្តាខេត្ត ចំនួន ១០២ នាក់ ស្រី ៤៤ នាក់មានដូចជា៖

១. ឧត្តរមានជ័យ ចំនួន ១៣ នាក់ ស្រី ០៤ នាក់។

២. សៀមរាប ចំនួន ១៧ នាក់ ស្រី ០៧ នាក់។

៣. បន្ទាយមានជ័យ ចំនួន ២២ នាក់ ស្រី ០៨ នាក់ ។

៤. បាត់ដំបង ចំនួន ១៧ នាក់ ស្រី ០៦ នាក់ ។

៥. ពោធិ៍សាត់ ចំនួន ០១នាក់ប្រុស។

៦. កំពង់ឆ្នាំង ចំនួន ០១ នាក់ប្រុស ។

៧. កណ្តាល ចំនួន ០១នាក់ ប្រុស ។

៨. តាកែវ ចំនួន ០៤នាក់ស្រី ០១នាក់។

៩. កំពត ចំនួន ០៤ នាក់ ស្រី ០២ នាក់ ។

១០. ក្រចេះ ចំនួន ០១ នាក់ស្រី ។

១១. ព្រៃវែង ចំនួន ០៩ នាក់ ស្រី ០៦ នាក់ ។

១២. កំពង់ធំ ចំនួន ០៦ នាក់ ស្រី ០៣ នាក់ ។

១៣. ស្វាយរៀង ចំនួន ០២ នាក់ស្រី។

១៤. ត្បូងឃ្មុំ ចំនួន ០៤ នាក់ស្រី ។

បច្ចុប្បន្ន អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលព្យាបាលស្រុកអន្លង់វែង ចំនួនបីកន្លែងសរុបចំនួន ៤៥២នាក់ ស្រីចំនួន ២១៦នាក់៕
website_news/2021110804.txt · Last modified: 2021/08/11 10:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki