website_news:2021110805

ពលករខ្មែរជាង២០នាក់ ចាញ់បោកមេខ្យល់ ដឹកមកទម្លាក់ចោលនៅព្រំដែន

https://www.kampucheathmey.com/ ថ្ងៃអង្គារ ១០ សីហា ២០២១ដោយ Sorn Phanith

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែសីហា មុននេះបន្តិចថា កាលពីវេលាម៉ោងប្រមាណ៨ និង៣០ នាទីយប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានទទួលព័ត៌មានពីអាជ្ញាធរថៃ នៅស្រុកតាប្រាយ៉ា ខេត្តសាកែវថា មានពលករខ្មែរប្រមាណ២០នាក់ត្រូវបានចាញ់បោកមេខ្យល់ ដឹកមកទម្លាក់ចោលនៅពីរកន្លែងផ្សេងគ្នា។ បើតាមលោក កុយ គួង ក្រោយពីទទួលបានព័ត៌មាននេះ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលបានចុះទៅសហការជាមួយអាជ្ញាធរ ពាក់ព័ន្ឋថៃ និងកម្ពុជា ដើម្បីសម្របសម្រួល និងបញ្ជូនពលករខ្មែរទាំង២០នាក់ (ប្រុស០៧នាក់-ស្រី១៣នាក់ និងកូនក្មេង០៣នាក់) យកទៅដាក់នៅទីតាំងមាត់ច្រកព្រំដែនស្រុកតាប្រាយ៉ា (ខេត្តសាកែវ) បឹងត្រកួន (ខេត្តបន្ទាយមានជ័យ) ដើម្បីងាយស្រួលដល់អាជ្ញាធរថៃ-កម្ពុជា ក្នុងការគ្រប់គ្រង និងផ្តល់ទីជម្រកសុវត្ថិភាពជូនពួកគាត់។ ជាមួយគ្នានេះ ក្រុមការងារបាននាំយកស្បៀងអាហារ មានដូចជា មីកញ្ចប់ ទឹកសុទ្ឋ និងម៉ាស ផ្តល់ជូនពួកគាត់ទាំងអស់ខាងលើសំរាប់ប្រើប្រាស់ និងទទួលទាន និងស្នាក់នៅបណ្តោះអាសន្នរង់ចាំវិលត្រឡប់ទៅកម្ពុជាវិញ៕ កោះកែវ

website_news/2021110805.txt · Last modified: 2021/08/11 10:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki