website_news:2021110807

អង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់-CENTRAL)សហការជាមួយអាជ្ញាធរមូលដ្ឋាន បានរៀបចំលើកបដាផ្សព្វផ្សាយ ស្តីពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព

https://www.facebook.com/CentralCambodiaOrg/ 10/08/2021

ខេត្តកំពង់ធំ៖ កាលថ្ងៃច័ន្ទទី០៩ និងថ្ងៃអង្គារ៍ ទី១០ ខែសីហា ឆ្នាំ២០២១នេះអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់-CENTRAL)សហការជាមួយអាជ្ញាធរមូលដ្ឋាន បានរៀបចំលើកបដាផ្សព្វផ្សាយ ស្តីពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព នៅតាមសាលាឃុំចំនួន៥ ដែលស្ថិតនៅក្នុងឃុំសាគ្រាម ឃុំក្រយា ឃុំផាន់ញើម ឃុំដូង ឃុំសាមគ្គី នៃស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ ដោយស្ថានភាពកូវីដ-១៩បានកំពុងរីករាលដាលទូទាំងពិភពលោករួមទាំងប្រទេសកម្ពុជាផងដែរ ដែលជាហេតុធ្វើអោយប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋកម្ពុជាប្រឈមនឹងបញ្ហាផ្សេងៗ រួមមានការចាញ់បោកខ្យល់ ការឆ្លងដែនដោយប្រថុយប្រថាននឹងគ្រោះថ្នាក់ និងប្រឈមពីការចាប់ខ្លួនពីសំណាក់អាជ្ញាធរថៃ។ ទើបអង្គការសង់ត្រាល់ចូលរួមផ្សព្វផ្សាយលើកបដា ក្នុងគោលបំណងខាងក្រោម៖

១.លើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ ស្ដីពីការធ្វើចំណាកស្រុកប្រកបដោយសុវត្តិភាព ជៀសវាងចាញ់បោកមេខ្យល់ ដែលជាកម្មវត្ថុក្នុងការជួញដូរមនុស្ស និងការរំលោភបំពានសិទ្ធិការងារគ្រប់រូបភាព។

២.កាត់បន្ថយការធ្វើចំណាកស្រុកដោយគ្មានឯកសារជាហេតុប្រឈមគ្រោះថ្នាក់ នៃអំពើជួញដូរមនុស្ស និងការរំលោភបំពានសិទ្ធិមនុស្សផ្សេងៗ។

៣.លើកកម្ពស់ការចូលរួមពីប្រជាពលរដ្ឋ និងពង្រឹងពង្រីកសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានក្នុងការទប់ស្កាត់ការជួញដូរមនុស្សគ្រប់ប្រភេទ។

អង្គការសង់ត្រាល់នឹងបន្តកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានតាមបណ្តាឃុំស្រុកខេត្តដទៃទៀត ដើម្បីផ្សព្វផ្សាយអប់រំពីសិទ្ធិការងារ ការចំណាកស្រុកប្រកបដោយសុវត្ថិភាព និងសិទ្ធិផ្សេងៗដែលពលរដ្ឋកម្ពុជាគួរយល់ដឹង។

website_news/2021110807.txt · Last modified: 2021/08/11 10:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki