website_news:2021111003

ឃាត់ខ្លួនពលករបម្រុងឆ្លងដែនខុសច្បាប់ជាបន្តបន្ទាប់ចំនួន២៩នាក់

https://gntimes.com/news/ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១

បន្ទាយមានជ័យ៖ ពលករប្រមាណ ២៩នាក់ ដែលបម្រុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ត្រូវបានឃាត់ខ្លួនដោយកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត ដែលឃាត់បានក្នុងភូមិសាស្ត្រ ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងទាំងអស់ល្បាតជាប់ជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការល្អជាមួយកងកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍ ។ ជាក់ស្តែង យប់ថ្ងៃទី៧ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី រិទ្ធ រ៉ម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្ត ទទួលទិសម៉ាឡៃ ដឹកនាំកម្លាំង ១៥នាក់ ល្បាតសហការជាមួយនគរបាលការពារព្រំដែនគោកលេខ ៨១៥ ក៏ឃើញពលករបម្រុងឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំងល្បាតសហការណ៍ ឃាត់ខ្លួនជាបន្តបន្ទាប់បានចំនួន ២៩នាក់ ដែកបម្រុងឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំងល្បាតសហការណ៍ ឃាត់ខ្លួនបានតែម្តង ។ ក្រោយឃាត់ខ្លួនបាន ពលករទាំង ២៩នាក់ បានណែនាំ និងសាកសួរនាំដើម្បីរកមុខមេខ្យល់ នឹងបានបញ្ជួនពលករទាំងអស់ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ស្រុកម៉ាឡៃ ។

សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ បានឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់ ។

លោកឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការសឹករងខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុខសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានទាំងអស់គ្នា ដើម្បីគ្រួសារ និងសង្គមជាតិ ពិសេសរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ និងវីរុសប្រភេទបំប្លែកថ្មី ដែលតា (Delta) ចូលក្នុងសហគមន៍ ៕ ដោយ៖ ចន្ទ្រា

website_news/2021111003.txt · Last modified: 2021/10/11 19:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki