website_news:2021111004

ឃាត់ខ្លួនមុខសញ្ញាជាមេខ្យល់ចំនួន០២នាក់ នាំប្រជាពលរដ្ឋឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសថៃ

https://cen.com.kh/ Posted ByPen Srey NeatOctober 8, 2021

បាត់ដំបង ៖ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនបាលស្រុកសំពៅលូន ដឹកនាំកម្លាំងសហការជាមួយ កម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនគោកលេខ៨១៧ កម្លាំងផ្នែកសឹករងស្រុកសំពៅលូន និងកម្លាំងវរៈសេនាតូច៥៣៣ ប្រចាំការតាមបណ្ដោយមាត់អូរព្រំដែនកម្ពុជា-ថៃ បង្ក្រាបករណីនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន (ចូលទៅប្រទេសថៃ) ចំនួន០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១។ ក្នុងកិច្ចប្រតិបត្តិការនេះ ជនសង្ស័យជាមេខ្យល់ក្នុងករណីនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន (ចូលទៅប្រ ទេ សថៃ) ១.ឈ្មោះ ចាម តឹក ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង និង២.ឈ្មោះ នី វណ្ណៈ ហៅ ណាក់ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សូមជម្រាបជូនថា ករណីឃាត់ខ្លួនមុខសញ្ញាជាមេខ្យល់ទាំងពីរនាក់នេះ គឺបន្ទាប់ពីពួកគេបានធ្វើសកម្មភាពនាំប្រជាពលរដ្ឋលួចឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងប្រទេសថៃ នាចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្ត្រភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន០៨នាក់ កាលពីយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១។ ឆ្លងតាមរយៈការស្រាវជ្រាវទើបសមត្ថកិច្ចកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនតែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ សមត្ថកិច្ចកំណត់បានមុខសញ្ញាជាមេខ្យល់មួយចំនួនផ្សេងទៀត ដែលកំពុងគេចខ្លួន ហើយសមត្ថកិច្ចនឹងចាត់វិធានការតាមនីតិវិធីនៅពេលក្រោយ។ នៅពេលនេះ សមត្ថកិច្ចនគរបាលស្រុកសំពៅលូន បានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ កូលាប

website_news/2021111004.txt · Last modified: 2021/10/11 19:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki