website_news:2021111007

នគរបាលការពារព្រំដែនគោក ទប់ស្កាត់ប្រជាពលរដ្ឋលបលួចឆ្លងដែន ចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ចំនួន ៥៨ នាក់

https://cen.com.kh/ Posted ByPen Srey NeatOctober 9, 2021

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២១ វេលា ម៉ោង០៤ និង០០នាទីទៀបភ្លឺ អនុវត្តតាម យោបល់ដឹកនាំជាប់ជាប្រចាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរ សេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ បានដឹក នាំកម្លាំងសហការជាមួយ កងកម្លាំងកងពលពលតូចថ្មើជើងលេខ ៥៣ ដែលឈរជើងនៅក្នុងភូមិសាស្រ្ត ឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង រួមជាមួយសមត្ថកិច្ចនៃព្រះរាជាណាចក្រថៃ ដែលស្ថិតក្នុងភូមិសាស្រ្តជាប់ព្រំប្រទល់គ្នាបានបង្រ្កាបទប់ស្កាត់បានទាន់ពេលប្រជាពលរដ្ឋដែលលបលួចឆ្លងដែន ពីប្រទេសកម្ពុជាចូលទៅក្នុង ប្រទេសថៃដោយខុសច្បាប់បានចំនួន ៥៨នាក់ ក្នុងនោះមានស្រី្តចំនួន ៣៦នាក់និងកុមារចំនួន០៥នាក់ផងដែរ។ នៅពេលបង្រ្កាបទប់ស្កាត់បានភ្លាមៗសមត្ថកិច្ចថៃ បានបញ្ជូនពួកគាត់ទាំងចំនួន៥៨នាក់នេះ ប្រគល់មកឱ្យសមត្ថកិច្ចរបស់កម្ពុជាវិញ នៅវេលាព្រឹកនេះ។ នៅពេលបន្ទាប់នេះសមត្ថកិច្ចពាក់ព័ន្ធកំពុងធ្វើការសាកសួរស្រាវជ្រាវដើម្បីស្វែងរកប្រភពមេខ្យល់ដែលដឹកនាំពួកគាត់លបលួចឆ្លងដែនចូលទៅក្នុងប្រទេសថៃ ដោយខុសច្បាប់ ដើម្បីអនុវត្តតាមច្បាប់បន្តទៀត៕ រក្សាសិទ្ធិដោយ ៖ កូលាប

website_news/2021111007.txt · Last modified: 2021/10/11 19:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki