website_news:2021111102

ថៃ មើលឃើញរលកនៃជនអន្តោប្រវេសន៍ខុសច្បាប់ ក្រោយបើកដំណើរការឡើងវិញ

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១

(ថៃ)៖ ចាប់តាំងពីប្រទេសថៃបើកដំណើរការឡើងវិញ សម្រាប់ភ្ញៀវទេសចរបរទេស នៅថ្ងៃទី ១ ខែវិច្ឆិកា ជនអន្តោរប្រវេសន៍ជាង ៣០០០ នាក់ត្រូវបានចាប់ខ្លួន ពីបទចូលប្រទេសដោយខុសច្បាប់ ដែលភាគច្រើនបានធ្វើដំណើរទៅរាជធានីបាងកក និងខេត្តជុំវិញ ដើម្បីស្វែងរកការងារធ្វើ។នេះបើយោងតាមការចុះ ផ្សាយរបស់សារព័ត៌មានCNAនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២១។ មន្ត្រីសន្តិសុខបាននិយាយថា អ្នកឆ្លងដែនខុសច្បាប់ភាគច្រើនមកពីប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា ហើយពួកគេត្រូវបានចាប់បានចូលតាមព្រំដែនភាគខាងជើង និងភាគឦសាន ដោយគ្មានឯកសារចូលត្រឹមត្រូវ ឬការពិនិត្យជំងឺកូវីដ-១៩ ត្រឹមត្រូវ។

អាជ្ញាធរនិយាយថា ជនអន្តោរប្រវេសន៍បានបង់ប្រាក់ឱ្យអ្នកជួញដូរម្នាក់ ដើម្បីជួយពួកគេចូលក្នុងប្រទេសថៃ ហើយពួកគេកំពុងស្វែងរកការងារធ្វើនៅក្នុងរោងចក្រក្បែរទីក្រុងបាងកក។ មន្ត្រីសន្តិសុខបារម្ភថា ការចូលដោយគ្មានការធ្វើចត្តាឡីស័ក អាចបង្កឱ្យមានការរីករាលដាលនៃការឆ្លង នៅក្នុងប្រទេស ហើយអាជ្ញាធរកំពុងបង្កើនប៉ុស្តិ៍ត្រួតពិនិត្យ និងល្បាតតាមព្រំដែន៕ អត្ថបទ៖ សាន លីម៉ា

website_news/2021111102.txt · Last modified: 2021/11/11 10:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki