website_news:2021111103

ស្ថានអគ្គកុងស៊ុលកម្ពុជាចុះអន្តរាគមន៍ និង សង្គ្រោះ ពលករចំណាកស្រុកខ្មែរ ៣៤នាក់ នៅប្រទេសថៃ

https://cen.com.kh/ Posted ByPen Srey NeatNovember 9, 2021

ភ្នំពេញ ៖ មន្ត្រីស្ថានអគ្គកុងស៊ុល ប្រចាំនៅប្រទេសទេសថៃ បានឱ្យដឹងថា កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ អាជ្ញាធរមានសមត្ថកិច្ចថៃ បានឃាត់ខ្លួនពលករខ្មែរ លួចឆ្លងដែនដោយខុសច្បាប់ ចំនួន៣៤ទៀត ក្នុងនោះ មានប្រុស២០នាក់។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម, ស្ថានអគ្គកុងស៊ុលកម្ពុជា ក៏បានចុះទៅអន្តរាគមន៍ជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរខាងលើ មកមាតុប្រទេសវិញ កាលពីរសៀលថ្ងៃទី៩ ខែវិច្ឆិកា២០២១ នេះ តាមច្រកទ្វារព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ននេះ , ពលករចំណាកស្រុកទាំងនោះ ត្រូវបានប្រគល់ជូនអាជ្ញាធរកម្ពុជា ពាក់ព័ន្ធ ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

website_news/2021111103.txt · Last modified: 2021/11/11 10:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki