website_news:2021111105

ថៃ គ្រោងបើកព្រំដែនទទួលពលករខ្មែរវិញ ដោយសារខ្វះកម្លាំងពលកម្ម

https://www.kampucheathmey.com/ ថ្ងៃពុធ ១០ វិច្ឆិកា ២០២១ដោយ Sok Sovann

ប្រទេសថៃ គ្រោងនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញចំពោះកម្មករមកពីប្រទេសជិតខាងដូចជាកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ក្នុងគោលបំណងបន្ធូរបន្ថយកង្វះខាតកម្លាំងពលកម្ម ដែលកំពុងប៉ះពាល់ដល់ការនាំចេញ និងសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍។

លោក Pairote Chotikasathien មកពីក្រសួងការងារបាននិយាយថា វិធានទាក់ទងនឹងស្ថានភាពវ៉ាក់សាំងសម្រាប់ពលករចំណាកស្រុក នីតិវិធីធ្វើចត្តាឡីស័ក និងការធ្វើតេស្តរកជំងឺកូវីដ-១៩ នឹងត្រូវសម្រេចនៅថ្ងៃពុធនេះ។

ឧស្សាហកម្មនាំចេញធំៗរបស់ប្រទេសថៃ ដូចជាអាហារ និងផលិតកម្មកៅស៊ូ គឺពឹងផ្អែកយ៉ាងខ្លាំងទៅលើពលករចំណាកស្រុក។ ប៉ុន្តែការត្រួតពិនិត្យព្រំដែនដ៏តឹងរ៉ឹង និងច្បាប់ធ្វើចត្តាឡីស័ក បានបញ្ឈប់ការធ្វើចំណាកស្រុកស្ទើរតែទាំងស្រុង។ លោក Pairote បានប៉ាន់ប្រមាណថា នៅពេលនេះ ប្រទេសថៃត្រូវការពលករបរទេសចំនួន ៤២០,០០០នាក់ ដែលភាគច្រើននៅក្នុងឧស្សាហកម្មសំណង់ ផលិតកម្ម និងអាហារសមុទ្រ។ ពលករជាច្រើនបានចាកចេញពីប្រទេសថៃ ខណៈខ្លួនប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏អាក្រក់បំផុត កាលពីដើមឆ្នាំនេះ ហើយពួកគេទាំងនោះមិនបានត្រឡប់មកវិញទេ។

គួរបញ្ជាក់ថា ប្រទេសថៃមានការឆ្លងជិត២លានករណី និងស្លាប់ចំនួន១៩,៧៦៤ នាក់ ដែលភាគច្រើនកើតឡើងក្រោយខែមេសា នៅពេលការឆ្លងវីរុសបំប្លែងខ្លួនត្រូវបានរកឃើញក្នុងជំរំពលករចំណាកស្រុក៕ Vann Vann

website_news/2021111105.txt · Last modified: 2021/11/11 10:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki