website_news:2021111108

កម្លាំងការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទប់ស្កាត់ពលរដ្ឋបំរុងលួចឆ្លងដែនខុសច្បាប់៣នាក់

http://cambodiapolice.com/policekh/ 2:14 pm 7 វិច្ឆិកា 2021

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ៣នាក់បម្រុងលួចឆ្លងដែន តាមមេខ្យល់២នាក់ ត្រូវបានកម្លាំងការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឃាត់ខ្លួននៅវេលាម៉ោង០៧ និង៣០នាទី ថ្ងៃអាទិត្យ ៣កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ពលរដ្ឋបម្រុងលួចឆ្លងដែនតាមមេខ្យល់នោះរួមមាន ៖

1/-ឈ្មោះ គុណ-ចំរើន ភេទស្រី អាយុ២០ ឆ្នាំ ទីលំនៅភូមិបឹងរាំង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

2/-ឈ្មោះ ប៉ី-ចន្ធូ ភេទ ប្រុសអាយុ២០ឆ្នាំ ទីលំនៅភូមិគោកសំរោង ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

3/-ឈ្មោះ អ៊ុក-រដ្ឋ ភេទប្រុសអាយុ៥១ឆ្នាំ ទីលំនៅភូមិគោក ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត ។

មុខសញ្ញាសង្ស័យនាំមនុស្សឆ្លងដែន (ជាអ្នករត់ម៉ូតូឌុបចំនួន០២នាក់) មានឈ្មោះនិងទីលំនៅដូចខាងក្រោម ៖

1/-ឈ្មោះ នី -ង៉ែត ភេទ ប្រុស អាយុ៥៨ឆ្នាំ ។

2/-ឈ្មោះ ញ៉ឹក-ណយ ភេទប្រុស អាយុ៥១ឆ្នាំ អ្នកទាំង០២ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

បន្ទាប់ពីទប់ស្កាត់កម្លាំងបានសាកសួរ កត់ឈ្មោះ ធ្វើកំណត់ហេតុនិងកិច្ចសន្យាអប់រំណែនាំ រួចបានប្រគល់បងប្អូនទាំងអស់ឲ្យទៅកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកចាត់ការបន្តតាមនីតិវិធី៕

website_news/2021111108.txt · Last modified: 2021/11/11 10:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki