website_news:2021120102

កិច្ចប្រជុំពិភាក្សាលើផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ឆ្នាំ២០២១

https://www.facebook.com/deputygovernoryousophear/ 11-01-2021

ខេត្តសៀមរាប៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីមន្ទីរជំនាញនិងអង្គការដៃគូជាតិអន្តរជាតិសរុបចំនួន១៨នាក់នៅបន្ទប់ប្រជុំសាលាខេត្តសៀមរាប។

ផែនការសម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០២១នេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើកផែនការយុទ្ធសាស្រ្តជាតិ៥ឆ្នាំ (២០១៩-២០២៣) និងផ្តោតទៅលើបញ្ហា និងតម្រូវការជាក់ស្តែងនៅក្នុងមូលដ្ឋាន រួមមាន៖

-យុទ្ធសាស្រ្តទី១៖ ពង្រឹងកិច្ចសហប្រតិបតិបត្តិការ ការកសាង និងអនុវត្តច្បាប់គោលនយោបាយ និងបទដ្ឋានគតិយុត្តនានា

-យុទ្ធសាស្ត្រទី២ ៖ ការលើកកម្ពស់ការបង្ការទប់ស្កាត់ រាល់ទម្រង់នៃអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទលើកុមារ

-យុទ្ធសាស្រ្តទី៣ ៖ ពង្រឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌឆ្លើយតបទៅនឹងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ

-យុទ្ធសាស្រ្តទី៥ ៖ ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។

នៅក្នុងកិច្ចពិភាក្សានេះផងដែរ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានជំរុញលើកទឹកចិត្តដល់មន្ទីរអង្គការភាពជំនាញ និងអង្គការដៃគូទាំងអស់ធ្វើការពិនិត្យ និងលើកឡើងនៅធាតុចូលក៏ដូចជាការលើកអំពីសកម្មភាពដែលឆ្លើយតបទៅនឹងបញ្ហាប្រឈម នៅក្នុងក្រុង ស្រុកគោលដៅនីមួយៗ និងបានអនុញ្ញតឱ្យដាក់បញ្ចូលសកម្មភាពនៅក្នុងផែការសកម្មភាពរបស់លេខាធិការដ្ឋានសម្រាប់ឆ្នាំ២០២១។ ការរៀចំផែនការសកម្មភាព ដើម្បីងាយស្រួលក្នុងការអនុវត្តរួមគ្នា ដោយមានកិច្ចសហការគ្នារវាងស្ថាប័នរដ្ឋ ជាមួយអ្នកពាក់ព័ន្ធ និងអង្គការដៃគូ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ចនានា ពិសេសការកេងប្រវ័ញ្ចទៅលើស្រ្តី និងកុមារ។

កិច្ចប្រជុំទទួលបានការចូលរួមជាមតិយោបល់សំខាន់ៗ និងការចូលរួមសហការពីអង្គការដៃគូជាតិ អន្តរជាតិ សម្រាប់អនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងខេត្តសៀមរាប ដើម្បីរួមគ្នា ទប់ស្កាត់ បង្ក្រាប ការផ្តន្ទាទោសជនល្មើសជួញដូរមនុស្ស និងរំលោភបំពានទៅលើស្រ្តី និងកុមារតាមគ្រប់រូបភាព។

website_news/2021120102.txt · Last modified: 2021/01/12 13:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki