website_news:2021120103

ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប

https://information.gov.kh/ ចេញផ្សាយ ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២១

(សៀមរាប)៖ ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១ នេះ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦និង០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួន ៥២នាក់ ស្រី ២៤នាក់ ក្នុងនោះកុមារា ៣នាក់ កុមារី ២នាក់ មានដូចខាងក្រោម៖

សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត ចំនួន ០០នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។ សម្រាប់ច្រករបៀងអូរបីជាន់ ចំនួន ២៤នាក់ ស្រី ១០នាក់ កុមារា ១នាក់ កុមារី ១នាក់។ សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ៧នាក់ ស្រី ៥នាក់ កុមារា ០០នាក់ កុមារី ០០នាក់។ សម្រាប់ច្រកអន្តរជាតិអូរស្មាច់ ចំនួន ២១នាក់ ស្រី ៩នាក់ កុមារា ២នាក់ កុមារី ១នាក់។ ច្រកដូង ស្រុកកំរៀង ចំនួន ០០នាក់ ។

សូមបញ្ជាក់៖ ពួកគាត់ទាំង ៥២នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យដាក់មណ្ឌលចត្តាឡីស័ក នៅសាលា និងវិទ្យាល័យនានា ក្នុងខេត្តបន្ទាយមានជ័យចំនួន ៣១នាក់ និងឧត្តរមានជ័យចំនួន ២១នាក់ ដើម្បីធ្វើការពិនិត្យសុខភាព និងយកសំណាក់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

website_news/2021120103.txt · Last modified: 2021/01/12 13:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki