website_news:2021120105

ក្រសួងការងារប្រកាសរកការងារឱ្យពលករមកពីថៃ អាចស្វែងរកការងារបាន

https://www.rasmeinews.com/ 11 January, 2021

ដោយ: ពៅនិមល/ភ្នំពេញ: ដោយសារវិបត្តិនៃជំងឺឆ្លងកូវីដ១៩ រដ្ឋាភិបាលកម្ពុជាតាមរយៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសថា បានត្រៀមការងារចំនួន២ម៉ឺនកន្លែង ដល់បងប្អូនពលករខ្មែរដែលធ្វើត្រឡប់ មកពីប្រទេសថៃវិញ ដោយអាចស្វែងរកការងារបាន ក្រោយចប់ការធ្វើចត្តាឡីស័ក (ដាច់ដោយឡែក១៤ថ្ងៃ) ដើម្បីជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារ។

មានប្រសាសន៍ប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ លោក ហៃ ហ៊ុនឡេង ប្រធាន NEA បានលើកឡើងថា ការងារប្រមាណ២ម៉ឺនកន្លែងនេះ រួមមានក្នុង វិស័យឧស្សាហកម្ម សេវាកម្ម សំណង់ និងកសិកម្មជាដើម។ លោកបន្តថា “ដោយសារខាង យើងខ្ញុំធ្វើការប្រមូលចងក្រងព័តមានអំពីតម្រូវការការងារ ដូច្នេះហើយមិនថាតែបងប្អូន ដែលជាអ្នកវិលត្រឡប់មកពីប្រទេសថៃ ឬអ្នកកំពុងស្វែងរកការងារក្នុងស្រុកទេ គឺថាឱកាស ទាំងអស់នេះ គឺបើកចំហរជាទូទៅសម្រាប់សាធារណជន និងអ្នកចង់ស្វែងរកការងារ ញ្ចឹងអត់ប្រកាន់លក្ខខណ្ឌណាទេ) យើងបូកសរុបចូលទៅជាបឋមឥឡូវនេះដែលអាចទំនេរ ទទួលយកបានភ្លាមៗគឺថាយ៉ាងហោចណាស់ ២ម៉ឺនឱកាសការងារ គឺអាចបង្ករលក្ខណៈឱ្យ បងប្អូនយើងអាចដាក់ពាក្យស្វែងរកការងារ ឬក៏ចង់ជ្រើសរើសការងារណាមួយដែល សមស្របទៅតាមលក្ខខណ្ឌនិងជំនាញ និងចំណង់ចំណូលចិត្តរបស់គាត់អាចធ្វើការចុះ ឈ្មោះហើយទំនាក់ទំនងមកខាងទីភ្នាក់ងារជាតិមុខរបរនិងការងារ”។ លោកបញ្ជាក់ទៀតថា ជាចំណុចចាប់ផ្តើមនៃការពិចារណាអំពីការងារ ខ្ញុំចង់អំពាវនាវឱ្យ បងប្អូនយើងដែលគាត់អញ្ញើញត្រឡប់មកមាតុប្រទេសហើយប្រសិនបានធ្វើចត្តាឡីស័កទៅហើយ ឃើញថាមានសុខភាពល្អ ហើយអាចចេញមកនៅក្នុងសហគម ឬក្នុងសង្គមជាតិ យើងជាធម្មតានោះ គឺថាអាចទំនាក់ទំនងធ្វើការចុះឈ្មោះស្វែងរកឱកាសការងារណាមួយ ដែលសមស្របជាមួយគាត់ប្រសិនបើគាត់មានបំណងចង់ធ្វើការនៅក្នុងស្រុកហើយយើង ក៏រំពឹងទុកដែរ ឱកាសការងារដែលបើកជូនតាមរយះការណែនាំ ឬក៏ការចង្អុលបង្ហាញ របស់រាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តឱ្យបងប្អូនយើងស្វែងរកការងារក្នុងស្រុក គឺខាង យើងខ្ញុំនឹងខិតខំធ្វើយ៉ាងណាជំរុញការប្រមូលផ្តុំឱកាសការងារឱ្យកាន់តែទូលំទូលាយ ហើយបងប្អូនធ្វើការជ្រើសរើសនិងសម្រេចចិត្តកាន់តែបានល្អប្រសើរទៅតាមលក្ខខណ្ឌសមប្រកបរបស់ពួកគាត់។

ជុំវិញបញ្ហាខាងលើនេះ NEA បានសហការ និងសម្របសម្រួល ព្រមទាំងបង្កើតជនបង្គោល ទាក់ទងជាមួយអាជ្ញាធរគ្រប់មូលដ្ឋាន ដើម្បីប្រមូលទិន្នន័យពលករដែលបាន វិលត្រឡប់ មកពីប្រទេសថៃ ដោយធ្វើបច្ចុប្បន្នភាព និងចងក្រងជាមូលដ្ឋានទិន្នន័យ ដើម្បីងាយស្រួល ក្នុងការស្វែងរកព័ត៌មានពីការងារ ព្រមទាំងសំដៅឆ្លើយតបឲ្យទាន់ពេលវេលាក្នុងការផ្តល់ សេវាការងារ និងជួយស្វែងរកការងារធ្វើគ្រប់ប្រភេទជូនដល់ពលករដែលចង់បានការងារ ពិតប្រាកដ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ចំនួនពលករខ្មែរដែល ត្រឡប់មកពីប្រទេសថៃ មកមាតុភូមិកម្ពុជាវិញសរុបចំនួនប្រមាណជាង១២,០០០នាក់៕/PC

website_news/2021120105.txt · Last modified: 2021/01/12 13:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki