website_news:2021120202

ពលករសំណាកស្រុកខ្មែរ មកពីប្រទេសថៃ ២០នាក់ឲ្យវិលទៅ លំនៅដ្ឋានវិញក្រោយ លទ្ធផលធ្វើតេស្តអវិជ្ជាមាន

https://dap-news.com/national/ BySS107 Posted on February 11, 2021

កោះកុង : លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល ខេត្តកោះកុងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១បានឲ្យដឹងថា ពលករសំណាកស្រុកខ្មែរដែលធ្វើសំណាក់ស្រុកមកពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិ ចាំយាមច្រករបៀង និងតាមផ្ទៃសមុទ្រទឹកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនធ្វើតេស្តចក្តាឡីស័ក មានចំនួនសរុប១១៩នាក់ដែលមន្ត្រីសុខាភិបាលបានយកសំណាកទៅធ្វើតេស្តចក្តាឡីស័ក នៅមន្ទីរវិទ្យាស្ថានប៉ាស្ទ័រក្រសួងសុខាភិបាល ជាលទ្ធផលបានបញ្ជាក់ថា ពលករខ្មែរធ្វើសំណាក់ស្រុកមកពីប្រទេសថៃទាំងថ្មីទាំងចាស់សរុប២០នាក់ដែលធ្វើតេស្តចក្តាឡីស័កលទ្ធផលអវិជ្ជាមាននេះជាលទ្ធផលចេញពីមន្ទីរវិទ្យាស្ថានប៉ាស្ទ័រក្រសួងសុខាភិបាលហើយ១០៣នៅបន្តធ្វើចក្តាឡីស័កនៅឡើយ។ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានឲ្យដឹងបន្តថា ពលករសំណាក់ស្រុកឆ្លងដែនពីប្រទេសថៃវិលចូលស្រុកកំណើតវិញតាមច្រកទ្វារអន្តរជាតិ ច្រករបៀងនិងតាមផ្ទៃសមុទ្រនេះបើមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រក្រសួងសុខាភិបាលធ្វើតេស្ត អវិជ្ជាមានមន្ត្រីសុខាភិបាលអនុញ្ញាតិឲ្យពួកគាត់វិលទៅលំនៅដ្ឋានជួបជុំក្រុមគ្រួសារគាត់វិញ ។

លោកវេជ្ជបណ្ឌិតបានបន្តថា ចំពោះបញ្ហាការរីករាលដាលជំងឺកូវិដ១៩នេះអាជ្ញាធរខេត្តកោះកុងមន្ត្រីប្រចាំការណ៍តាមព្រំដែនមន្ត្រីសុខាភិបាលអាជ្ញាធរគ្រប់មូលដ្ឋានឲ្យមានការរឹតបន្តឹងជាប់ជានិច្ច តាមមាត់ច្រកអន្តរជាតិចាំយាមច្រករបៀង លើផ្ទៃទឹកទាំងអស់ដែលមានព្រំទល់ជាប់ជាមួយប្រទេសថៃគឺឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៃការរីករាលដាលនៃជំងឺកូវិដ១៩កុំឲ្យមានការឆ្លងចូលក្នុងសហគមន៍ក្នុងប្រទេសយើង។ ដូច្នេះអ្វីដែលសំខាន់ពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចេះថែរក្សាអនាម័យបរិស្ថានចេះការពារសុខភាពខ្លួនឯង នឹងអនុវត្តន៍តាមការផ្សព្វផ្សាយណែនាំអប់រំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដែលចាក់ផ្សព្វផ្សាយគ្រប់ម៉ោងគ្រប់មូលដ្ឋាន។លោកវេជ្ជបណ្ឌិត សូមធ្វើការអំពាវរនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានគ្រប់មូលដ្ឋានត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដើម្បីការពារជំងឺឆ្លងកូវិដ១៩ កុំមានការរីករាលដាលឆ្លងចូលក្នុងសហគមន៍ ពីព្រោះជំងឺកូវិដ១៩ ជាជំងឺឆ្លង សកលដែលគួរឲ្យភ័យខ្លាច៕

website_news/2021120202.txt · Last modified: 2021/02/12 14:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki