website_news:2021120302

ពលករខ្មែរ២០នាក់ត្រូវបានអាជ្ញាធរឃាត់ខ្លួនក្រោយត្រឡប់ពីថៃតាមច្រករបៀង និង បានគេចវេះការធ្វើចត្តាឡីស័ក

https://www.facebook.com/CHNChannelNews/ ថ្ងៃទី១១ ខែមិនា ឆ្នាំ២០២១ ម៉ោង ១០:៣៣:២៥

ភ្នំពេញ៖ ពលករខ្មែរចំនួន២០នាក់ ដែលបានត្រឡប់មកពីថៃតាមច្រករបៀង ប៉ុន្តែព្យាយាមគេចវេះ ពីការធ្វើចត្តាឡីស័ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួចប្រគល់ឱ្យគ្រូពេទ្យអនុវត្តវិធានការសុខាភិបាល, យោងតាមសេចក្តីរាយការណ៍ចុះថ្ងៃទី១០ ខែមិនា។ សេចក្តីរាយការណ៍បានឱ្យដឹងថា ពលករខ្មែរទាំង ២០នាក់នោះ បានធ្វើដំណើរដោយថ្មើរជើងតាមផ្លូវកាត់ តាមច្រករបៀងនៅ ចំណុច៖ ភូមិចម្ការត្រប់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក និង ភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយពួកគេគេចវេះមិនព្រមចូលធ្វើចត្តាឡី តាមការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការរបស់រាជរដ្ឋាភិបាល។

មន្ត្រីនគរបាលបានបញ្ជាក់ដែរថា កងកម្លាំងបានប្រគល់ពលករខ្មែរ២០នាក់នេះ ទៅមណ្ឌលចត្តាឡីស័ក អនុវិទ្យាល័យកូនភ្នំ ៣២ ដើម្បីពិនិត្យសុខភាព និងយកវត្ថុសំណាក។ ដោយក្នុងនោះ គឺតម្រូវឱ្យសម្រាកតាមដានរយ:ពេល១៤ថ្ងៃ ដើម្ប្បីបញ្ចៀសការរីករាលដាល ជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍។

website_news/2021120302.txt · Last modified: 2021/03/12 13:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki