website_news:2021120303

ពលករខ្មែរប្រមាណជាង៦០០នាក់ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យបញ្ជូនមកកាន់ខេត្តកំពង់ធំ ដើម្បីធ្វើចត្តាឡីស័កបន្ត

https://khmernote.com.kh/ ព័ត៌មានជាតិ March 11, 2021 srey nuch

ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ធំ បានឲ្យដឹងថា ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារទទួលពលករមកពីប្រទេសថៃប្រមាណជាង ៦០០នាក់ ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ បញ្ជូនមកកាន់ខេត្តកំពង់ធំ ដើម្បីធ្វើចត្តាឡីស័កបន្តទៀត នាល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងការរីករាលដាលមេរោគកូវិដ១៩។ ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា ពលករប្រុសស្រី ប្រមាណជាង ៦០០នាក់ ដែលមានស្រុកកំណើតនៅក្នុងខេត្តកំពង់ធំ ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យបញ្ជូនមកនៅពេលនេះ គឺដើម្បីយកមកធ្វើចត្តាឡីស័កបន្តទៀត អោយបានគ្រប់ចំនួន១៤ថ្ងៃ ទើបអនុញ្ញាតិអោយពួកគាត់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួន ។

ឯកឧត្តម សុខ លូ បន្តថា ពលករទាំងអស់នេះ គឺយើងបានបែងចែកអោយទៅតាមក្រុងស្រុកនីមួយៗ មិនទុកអោយនៅក្នុងមណ្ឌលចត្តាឡីស័ក វិទ្យាល័យកំពង់ធំទាំងអស់ទេ គឺអោយពួកគាត់ទៅធ្វើចត្តាឡីស័កតាមស្រុករបស់ពួកគាត់ គឺមានន័យថា តាមមណ្ឌលចត្តាឡីស័ករបស់ស្រុកនីមួយៗ ។ ទន្ទឹមនោះដែរ ឯកឧត្តមអភិបាលខេត្តកំពង់ធំបានអំពាវនាវដល់ពលករគ្រប់ សូមកុំគេចវេះពីការធ្វើចត្តាឡីស័កអោយសោះ ។ បើមិនស្រឡាញ់ខ្លួនឯងទេ សូមកុំបំផ្លាញក្ដីសុខអ្នកដទៃអោយសោះ។ ឯកឧត្តមបានបញ្ជាក់ទៀតថា បងប្អូនពលករបានមកធ្វើចត្តាឡីស័កនាពេលនេះ មានក្រុមគ្រូពេទ្យជំនាញ អាជ្ញាធរ មន្ទីរគ្រប់ស្ថាប័ន សមត្ថកិច្ចទាំង៣ គឺ កម្លាំងនគរបាលខេត្ត កម្លាំងអាវុធហត្ថខេត្ត កម្លាំងយោធា បានរង់ចាំទទួល ការពារសុខ សន្តិសុខជូនបងប្អូនពលករគ្រប់រូប នឹងចែកបាយ ចែកទឹកដល់ពួកគាត់ផងដែរ ៕

website_news/2021120303.txt · Last modified: 2021/03/12 13:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki