website_news:2021120305

ពលករខ្មែរ ៩នាក់ និងកុមារ ៤នាក់ ដែលរស់នៅ ធ្វើការខុសច្បាប់នៅម៉ាឡេស៊ី និងមកដល់កម្ពុជាល្ងាចថ្ងៃនេះ

https://dap-news.com/national/ ByKD102 Posted on March 11, 2021

ភ្នំពេញ៖ ដោយមានការជួយសម្របសម្រួល របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលករ ពលការិនីខ្មែរចំនួន ៩នាក់ និងកុមារ ៤នាក់ ដែលបានមករស់នៅ និងធ្វើការខុសច្បាប់ នៅប្រទេសម៉ាឡេស៊ី នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះ អាកាសចរណ៍សិង្ហបូរីលេខ SQ5008 នៅម៉ោង ៥៖៣៥នាទីល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ។ តាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅមុននេះបន្តិច លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងបន្តថា ស្ថានទូតបានចេញលិខិត ធ្វើដំណើរបណ្តោះអាសន្ន ចំពោះអ្នកដែលគ្មានលិខិតឆ្លងដែន និង រៀបចំឯកសារទៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ម៉ាឡេស៊ី ជូនទៅធ្វើតេស្ត កូវីដ១៩ ព្រមទាំងបានចាត់ មន្រ្តីជូនពលករ ពលការិនីខាងលើ ទៅអាកាសយានដ្ឋានអន្តរជាតិ KLIA ផងដែរ ៕

website_news/2021120305.txt · Last modified: 2021/03/12 13:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki