website_news:2021120310

ពលករនៅតែបន្តមកពីច្រកព្រំដែនកម្ពុជា-ថៃ

https://information.gov.kh/ ចេញផ្សាយ ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២១

(កំពង់ធំ)៖ នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ពលករមកពីច្រកព្រំដែនកម្ពុជា-ថៃ នៅតែបន្តមកស្រុកកំណើតរបស់គាត់ជាបន្តបន្ទាប់ ជាក់ស្ដែងនៅខេត្តកំពង់ធំ នាយប់នេះមានពលករដែលដឹកតាមរថយន្ដចំនួន០៩គ្រឿង ដែលមានពលករសរុបចំនួនជិត១៣០នាក់។ ក្នុងពេលនោះផងដែរឯកឧត្តម សុខ លូ អភិបាលខេត្តបានយកចិត្តទុកដាក់ទទួលបាយ ទឹកហើយក្រុមគ្រូពេទ្យបានពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត។ ឯកឧត្តមក៏បានសំណូមពរ សូមឲ្យបងប្អូនប្រជាពលរដ្ឋអនុវត្តការអនាម័យជាប្រចាំ ពិសេសអនុវត្តឲ្យបាននូវវិធានការ ៣ការពារ និង ៣កុំ ការពារខ្លួនយើងនិងការពារអ្នកនៅជុំវិញយើង។ ក្រុង ស្រុក ក៏បានដឹកជញ្ជូនពួកគាត់យកទៅធ្វើចត្តាឡីស័កបន្តទៀត៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ

website_news/2021120310.txt · Last modified: 2021/03/12 13:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki