website_news:2021120402

កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន ត្រូវបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ពលករ ឆ្លងដែនមកពីថៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ

https://kohsantepheapdaily.com.kh/ Banteay Meanchey ១១ ខែ មេសា ឆ្នាំ ២០២១ ម៉ោង ១៨:៤៥

បន្ទាយមានជ័យ៖ កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន ត្រូវបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ពលករ ចំណាកស្រុក ដែលឆ្លងដែនចូលពីប្រទេសថៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខ។ វិធានការនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។ នេះបើតាមអភិបាលខេត្តបន្ទាយមានជ័យ បន្ទាយមានជ័យ៖ កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន ត្រូវបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ពលករ ចំណាកស្រុក ដែលឆ្លងដែនចូលពីប្រទេសថៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខ។ វិធានការនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។ នេះបើតាមអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងក្នុងឱកាសប្រគល់អំណោយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ នៅមុខាសាលាខេត្តបន្ទាយមានជ័យ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ជាការណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដាក់វិធានការដល់អាជ្ញាធរខេត្តជាប់ព្រំដែន ត្រូវទប់ស្កាត់អោយបាន ចំពោះពលករចំណាកស្រុក ដោយខុសច្បាប់ ដែលគេចវេះពីធ្វើចត្តាឡីស័ក ដើម្បីបង្ការទប់ស្កាត់កូវីដ១៩ មិនអោយរាលដាលក្នុងសហគមន៍ និងហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញចូលពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន និងបិទរមណីយដ្ឋានទេសចរណ៍ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ឯកឧត្តម បានបញ្ជាក់ថា ជាការយកចិត្តទុកដាក់ពីឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយខ្មែរខាងមុខនេះ បានឧបត្ថម្ភអំណោយជូនកងកម្លាំង ដែលកំពុងឈរជើង តាមបន្ទាត់ព្រំដែនការពារបូរណភាពទឹកដី និងទប់ស្កាត់ពលករចំណាកស្រុក ដែលគេចវេះធ្វើចត្តាឡីស័ក។ ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា កងកម្លាំង ដែលត្រូវបានទទួលអំណោយមានចំនួន ១៣អង្គភាព ដែលត្រូវបានទទួលអំណោយ មានអង្ករ ៤០០០គីឡូក្រាម មី ១៧០កេស ទឹកស៊ីអ៊ីវ ១៤០យួរ ទឹកត្រី ១៤០យួរ ត្រីខកំប៉ុង ៥១កេស ទឹកបរិសុទ្ធ ៧៩០កេស ស្ករស ១០០គីឡូក្រាម ប៊ីចេង ១០០គីឡូក្រាម អំបិលអ៊ីយ៉ូត ១០០គីឡូក្រាម ខ្ទឹមស ១០គីឡូក្រាមថវិកាមួយចំនួន៕ ដោយ៖ ប៊ុន ធឿន

website_news/2021120402.txt · Last modified: 2021/04/12 15:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki