website_news:2021120404

អភិបាលខេត្តឧត្ដរមានជ័យអញ្ជើញចែកអំណោយដល់កងកម្លាំងប្រដាប់អាវុធទាំង បីប្រភេទក្នុងខេត្ត

http://ppd-news.net/ ថ្ងៃចេញផ្សាយៈ April 9, 2021

ខេត្តឧត្ដរមានជ័យ ៖ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ អញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយជូនកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តម លោកជំទាវមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតទៀតទៀត ពិធីសំណេះសំណាលប្រព្រិត្តទៅនៅបរិវេណខាងមុខសាលាខេត្តសាលាខេត្តឧត្ដរមានជ័យ។ ឯកឧត្ដម ប៉ែន កុសល្យ បានបញ្ជាក់នៅក្នុងពិធីសំណេះសំណាលថា ថ្វីត្បិតតែខេត្ត រហូតមកដល់ពេលនេះ មិនមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈក៏ដោយ ក្នុងនាមអាជ្ញាធរខេត្ត បានអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការជំរុញដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍ ជាពិសេស ត្រូវបង្កើនការយកចិត្តទុកដាក់ និងរឹតបន្តឹងលើការឆ្លងដែនខុសច្បាប់ ខណៈកម្ពុជាកំពុងប្រយុទ្ឋប្រឆាំងយ៉ាងខ្លាំងក្លាពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជៀសវាងមានប្រជាពលរដ្ឋឆ្លងដែនគេចពីការត្រួតពិនិត្យសុខាភិបាល អាចនាំហានិភ័យចម្លងជំងឺចូលក្នុងសហគមន៍។

ក្នុងឱកាសជួបសំណេះសំណាលនោះដែរ ឯកឧត្ដម ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូន កងកម្លាំងទាំងអស់ ត្រូវបង្កើនសាមគ្គីភាពផ្ទៃក្នុង ទំនាក់ទំនងល្អជាមួយអាជ្ញាធរ ដើម្បីការពារសន្តិសុខ ជូនជាតិមាតុភូមិ និងប្រជាជនឲ្យ ខានតែ បាន និងលើកទឹកចចិត្តបងប្អូនកងទ័ពខិតខំបង្កបង្កើនផល ដាំដុះន្លែបង្ការរួមផ្សំ និងត្រូវចេះអនាម័យ ដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ ។ ឯកឧត្តម អភិបាលខេត្ត បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីចែកជូនដល់កងកម្លាំងទាំងបីដែលមានដូចជា ៖

១. កងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ ទទួលបាន អង្ករ ២តោន, ទឹកសុទ្ធ៥០ យួរ, ទឹកត្រី៥ កេស, ទឹកស៊ីអ៉ីវ ៥កេស, អាលកុល ២ការ៉ុងស្មើនឹង៦០ លីត្រ, ម៉ាស់ក្រណាត់ ២កេស ស្មើនឹង១.៦០០ ម៉ាស់, ត្រីខ ៤កេសធំ, ជែល១ កេសស្មើនឹង២០ ដប, មី២ កេសធំ, អំបិល៤ ការ៉ុងស្មើ១០០ គីឡូក្រាម។

២. ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ទទួលបានអង្ករ៣ តោន, ទឹកសុទ្ធ៥០ យួរ, ទឹកត្រី១០ កេស, ទឹកស៊ីអ៊ីវ ១០កេស, អាល់កុល ២ការ៉ុងស្មើនឹង៦០ លីត្រ, ម៉ាស់ក្រណាត់ ២កេស ស្មើនឹង១.៦០០ ម៉ាស់, ត្រីខ ៥កេស, ជែល១ កេសស្មើ២០ ដប, មី៣ កេសធំ, អំបិល៤ ការ៉ុងស្មើនឹង១០០ គីឡូក្រាម។

៣. តំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ ទទួលបានអង្ករ៣ តោន, ទឹកសុទ្ធ៥០ យួរ, ទឹកត្រី១០ កេស, ទឹកស៊ីអ៊ីវ ១០កេស, អាល់កុល ២ការ៉ុងស្មើនឹង៦០ លីត្រ, ម៉ាស់ក្រណាត់ ២កេស ស្មើនឹង១.៦០០ ម៉ាស់, ត្រីខ ៥កេស, ជែល១ កេសស្មើ២០ ដប, មី៣ កេសធំ, អំបិល៤ ការ៉ុងស្មើនឹង១០០ គីឡូក្រាម៕

website_news/2021120404.txt · Last modified: 2021/04/12 15:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki