website_news:2021120502

អំឡុងឆ្នាំ២០២១ ខេត្តបន្ទាយមានជ័យបង្ក្រាបបទល្មើសលួចឆ្លងដែន៤៥ករណីឃាត់ខ្លួនមេខ្យល់៦៣នាក់ត្រូវបញ្ចូនទៅតុលាការ

https://kohsantepheapdaily.com.kh/ Banteay Meanchey ១១ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១៤:៥០

បន្ទាយមានជ័យ ៖ ក្នុងអំឡុងឆ្នាំ២០២១ ខេត្តបន្ទាយមានជ័យបង្ក្រាបបទល្មើសលួចឆ្លងដែនមានចំនួន៤៥ករណីឃាត់ខ្លួនមេខ្យល់ចំនួន៦៣នាក់ ត្រូវបញ្ចូនទៅតុលាការខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ ។ លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ថា នៅអំឡុងឆ្នាំ២០២១នេះ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបង្ក្រាបបទល្មើសលួចឆ្លងដែនដោយខុសច្បាប់មានចំនួន៣៧ករណី និងឃាត់ខ្លួនមេខ្យល់ចំនួន៥៦នាក់ ក្នុងនោះប្រុស៤៩នាក់ ស្រី៧នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់និងពលករចំនួន២២៦នាក់ ស្រី១០២នាក់ ប្រុស១២៤នាក់ និងកុមារចំនួន២នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។

លោកវរៈសេនីយ៍ទោ ព្រម្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ថា ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនៅអំឡុងឆ្នាំ២០២១នេះ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់មានចំនួន៨ករណី ក្នុងនោះសហការកម្លាំងយោធាតំបន់ប្រតិបត្តិការសឹងរង ខេត្តបន្ទាយមានជ័យបាន៥លើក ដែលត្រូវឃាត់ខ្លួនមេខ្យល់ចំនួន៧នាក់ ជាបុរស់ និងមធ្យោបាយដឹកជញ្ជូនរថយន្ត៥គ្រឿង និងម៉ូតូកង់បី១គ្រឿង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ និងពលករចំនួន៧០នាក់ ស្រី៣៦នាក់ ប្រុស៣៤នាក់ កុមារចំនួន៦នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។

ក្រោយទទួលការណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ពលករចំណាក់ស្រុក ដោយខុសច្បាប់លួចឆ្លងដែនគេចវេសធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ វិធានការគណៈបញ្ជាការឯកភាពបានដាក់វិធានការ បង្ការទប់ស្កាត់កូវីដ១៩ មិនអោយរីករាលដាលក្នុងសហគមន៍ត្រូវអនុវត្តវិធាន ៣ការពារ និង៣កុំ ៕

website_news/2021120502.txt · Last modified: 2021/05/13 12:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki