website_news:2021120507

ប្រទេសថៃ រឹតបន្តឹងការត្រួតពិនិត្យនៅតាមព្រំដែន

https://www.information.gov.kh/ AKP ភ្នំពេញថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២១

អាជ្ញាធរថៃបានបង្កើនប៉ុស្តិ៍ត្រួតពិនិត្យ និងល្បាតនៅតាមព្រំដែនដើម្បីការពារការចូលខុសច្បាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ អគ្គស្នងការនគរបាលជាតិនៃប្រទេសថៃ លោក Suwat Jangyodsuk បានបញ្ជាឱ្យអង្គភាពប៉ូលីសទាំងអស់បង្កើនការឃ្លាំមើលដើម្បីការពារការចូលរបស់ជនចំណាកស្រុកខុសច្បាប់ ខណៈដែលប្រទេសនេះនៅតែបន្តតស៊ូប្រយុទ្ធប្រឆាំងនឹងរលកឆ្លងទី ៤ នៃជំងឺកូវីដ-១៩។ លោក Damrongsak Kittiprapat អគ្គស្នងការរងនគរបាលជាតិបាននិយាយថា អង្គភាពប៉ូលីសទាំងអស់នឹងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារសន្តិសុខដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ដោយសារការព្រួយបារម្ភអំពីការផ្ទុះឡើងនៃមេរោគឆ្លងដែលអាចឆ្លងខ្លាំងពីប្រទេសជិតខាង។ លោកបានកត់សម្គាល់ថា ប៉ុស្តិ៍ត្រួតពិនិត្យមួយចំនួនក៏នឹងត្រូវបានបង្កើតឡើងនៅតាមបណ្តាខេត្តខាងក្នុង ដែលមានកម្លាំងពលកម្មដែលត្រូវបានបម្រុងទុក ដើម្បីធ្វើការនៅជុំវិញគ្រប់ជ្រុង ដើម្បីបញ្ឈប់ការដឹកជញ្ជូនជនចំណាកស្រុកខុសច្បាប់។

យោងតាមមជ្ឍមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ របស់ប្រទេសថៃបានឱ្យដឹងថា ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែឧសភា ជនចំណាកស្រុកខុសច្បាប់ចំនួន ១១២៦នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃពីបទឆ្លងដែនខុសច្បាប់។

កាលពីថ្ងៃទី ១១ ខែឧសភា ប្រទេសនេះបានកត់ត្រាករណីឆ្លងថ្មីចំនួន ១ ៩១៩នាក់ និងការស្លាប់ថ្មីចំនួន ៣១នាក់ ដែលនាំឱ្យចំនួនសរុបនៃករណីជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃរហូតមកដល់ពេលនេះមាន ៨៦ ៩២៤នាក់ និងអ្នកស្លាប់ដោយសារជំងឺនេះសរុបចំនួន ៤៥២នាក់។ ប្រទេសនេះបានកត់ត្រាករណីឆ្លងចំនួន ៥៨ ០៦១នាក់ចាប់តាំងពីការផ្ទុះលើកទី ៣ បានចាប់ផ្តើមកាលពីដើមខែមេសាមក៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

website_news/2021120507.txt · Last modified: 2021/05/13 12:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki