website_news:2021120802

លោក ហ៊ុន ម៉ាណែត ចុះពិនិត្យវឌ្ឍនភាពការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល នៅក្រុងសំរោង និងមណ្ឌលធ្វើចត្តាឡីស័ក នៅស្រុកអន្លង់វែង សម្រាប់ទទួលពលករមកពីថៃ

http://freshnewsasia.com/ 2021-08-10 06:38pm

(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះពិនិត្យមើលវឌ្ឍនភាព នៃការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលក្នុងក្រុងសំរោង និងបន្តចុះពិនិត្យមើលការរៀបចំមណ្ឌលធ្វើចត្តាឡីស័ក នៅស្រុកអន្លង់វែង សម្រាប់ទទួលពលករមកពីប្រទេសថៃ។

សូមបញ្ជាក់ថា ការចុះពិនិត្យមើលវឌ្ឍនភាពការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលនៅក្រុងសំរោង និងមណ្ឌលធ្វើចត្តាឡីស័ក នៅស្រុកអន្លង់វែង គឺសម្រាប់ទទួលពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ ម្យ៉ាងទៀតមួយរយៈកន្លងមកនេះ អាជ្ញាធរខេត្តឧត្តរមានជ័យ បានរកឃើញពលករដែលមកពីប្រទេសថៃ មានផ្ទុកជំងឺកូវីដ១៩ គួរឱ្យព្រួយបារម្ភ។ ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងនូវការកោតសរសើរដល់អាជ្ញធរខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីសុខាភិបាលខេត្ត ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត អនុវត្តន៍បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ពិសេសលើការគ្រប់គ្រងមើលថែ បងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួនជាង៥ពាន់នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួនជាង ៤ពាន់នាក់ ករណីឆ្លងក្នុងសហគមន៍ចំនួនជិត ១ពាន់នាក់ និងស្លាប់ចំនួន ៩នាក់ផងដែរ៕

website_news/2021120802.txt · Last modified: 2021/08/12 11:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki