website_news:2021120803

ឧត្តរមានជ័យរាយការណ៍ពីករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីសរុបជិត១រយករណី

https://www.khmertimeskh.com/ ខ្មែរថាមស៍ / August 10, 2021

អាជ្ញាធរខេត្តឧត្តរមានជ័យបានរកឃើញករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីចំនួន ៩៧ ករណី ពីពលករដែលកំពុងធ្វើចត្តាឡីស័ក មុនពេលបិទព្រំដែន។ អភិបាលខេត្តឧត្តរមានជ័យលោកប៉ែនកុសលបាននិយាយថា នៅពេលពលរដ្ឋខ្មែរត្រឡប់មកពីប្រទេសថៃវិញ អាជ្ញាធរខេត្តនឹងធ្វើតេស្តរកមេរោគកូវីដ-១៩ និង ដាក់ឲ្យធ្វើចត្តាឡីស័ក។ លោកអភិបាលបានបន្តថា ក្នុងអំឡុងពេលនោះដែរ ការធ្វើតេស្ត ត្រូវបានធ្វើឡើង ២ ទៅ ៣ ដង មុនពេលចេញលទ្ធផល ដូច្នេះក្រុមការងារបានបញ្ជូនសំណាកទៅធ្វើតេស្ត CPR បន្តទៀត។ លទ្ធផលពីការធ្វើតេស្តបន្ថែមនេះបានបង្ហាញថាជនចំណាកស្រុកមួយចំនួនធំបានឆ្លងវីរុសបំប្លែងខ្លួនថ្មីប្រភេទដែលតា (Delta)ដែលបាននាំឱ្យមានការឆ្លងបន្តទៅមនុស្សផ្សេងទៀតនៅក្នុងមណ្ឌលចត្តាឡីស័ករួមទាំងបុគ្គលិកសុខាភិបាលជួរមុខរហូតដល់ទៅ៩៧ករណី។ ដោយឡែក លោកអភិបាលខេត្តក៏បានជំរុញឱ្យប្រជាពលរដ្ឋក្នុងខេត្តនេះបន្តអនុវត្តតាមវិធានការបង្ការផងដែរ៕

website_news/2021120803.txt · Last modified: 2021/08/12 11:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki