website_news:2021120804

កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ឃាត់ខ្លួនពលរដ្ឋ១៧នាក់ បម្រុងឆ្លងដែនចូលកម្ពុជា ប្រគល់ជូនសមត្ថកិច្ចថៃបញ្ជូនទៅជំរកស្នាក់នៅបណ្តោះអាសន្ន

http://cambodiapolice.com/policekh/ 8:05 pm 10 សីហា 2021

ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។

ជាក់ស្តែង នៅយប់ថ្ងៃចន្ទ ១កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរង ទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ កម្លាំងប៉ុស្តិ៍ចំការស្រូវគោលដៅទី៣ ចំនួន១១នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក កៅ បញ្ញា មេបញ្ជាការរង សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី៣ វរសេនាតូចលេខ១ ចំនួន៥នាក់. ដឹកនាំដោយវរសេនីយ៍ត្រី អួន សុខឿន មេបញ្ជាការ- គ, កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបារាំងធ្លាក់ចំនួន៣នាក់ ដឹកដោយលោក អនុសេនីយ៍ឯក ណន ផេង នាយប៉ុស្តិ៍ស្តីទី បានធ្វើចុះប្រតិបត្តិការ ទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនចូលក្នុងប្រទេសកម្ពុជាវិញ ត្រង់ចំណុច ភូមិសាស្ត្រភូមិអូរចោទ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ចំនួន ១៧នាក់ (ស្រី៧នាក់, ក្មេង២នាក់)។ បន្ទាប់ពីឃាត់ខ្លួនពួកគាត់ កម្លាំង បានបញ្ជូនបងប្អូន ទាំងអស់ឲ្យកងអនុសេនាធំលេខ ១១១៣ នៃកងវរសេនាធំលេខ១៣ (ភាគីថៃ) ដឹកនាំដោយលោកព្រិន្ទបាលឯក បល្ល័ង ស៊ីវិឡៃ មេបញ្ជាការរងកងអនុសេនាធំលេខ១១១៣ ដើម្បីបញ្ជូនបន្តទៅកាន់ជំរកស្នាក់នៅបណ្តោះអាសន្ន ក្នុងទឹកដីថៃ ទល់មុខភូមិសាស្ត្រទទួលខុសត្រូវរបស់ប៉ុស្តិ៍ព្រំដែនចក្រី(ភូមិកោះតូច ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង ៕

website_news/2021120804.txt · Last modified: 2021/08/12 11:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki