website_news:2021120807

ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នាំយកគ្រឿងឧបភោគបរិភោគ បន្លែ និងសាច់ ចុះចែកដល់បងប្អូនពលករខ្មែរ ដែលកំពុងជួបការលំបាកខ្លាំងដោយសារការរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងការដ្ឋានសំណង់ចំនួន ២កន្លែង

http://nokorwatnews.com/ 11/08/2021

ប្រទេសថៃ : ស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ជាមួយនឹងការឆ្លងរាតត្បាតជំងឺកូវីដ19 នៅប្រទេសថៃ , នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ដឹកនាំដោយលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូត ព្រមទាំងមន្ត្រីការទូត នាំយកគ្រឿងឧបភោគបរិភោគ បន្លែ និងសាច់ ចុះចែកដល់បងប្អូនពលករខ្មែរ ដែលកំពុងជួបការលំបាកខ្លាំងដោយសារការរាតត្បាតជំងឺកូវីដ១៩ នៅក្នុងការដ្ឋានសំណង់ចំនួន ២កន្លែង ស្ថិតនៅនៅសយបាងខៈនុន ៦ និងសយបាងខៈនុន ៦/២ ស្រុកបាងក្រួយ ខេត្តនុនថៈបុរី ដោយមានការសហការ និងជួយសម្រួលពីអាជ្ញាធរស្រុក ប៉ូលីស និងអាជ្ញាធរពាក់ព័ន្ធ។

សូមបញ្ជាក់ផងដែរថា, កន្លងមកលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូត កម្ពុជាប្រចាំប្រទេសថៃ តែងដឹកនាំក្រុមការងារចុះចែកអំណោយជូនបងប្អូនពលករខ្មែរដែលនៅប្រទេសថៃជាច្រើនកន្លែងផងដែរ។

សូមជម្រាបថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២១ រកឃើញ អ្នកឆ្លងថ្មី ៤៩៩នាក់ទៀត ជាសះស្បើយ ៨៨៣នាក់ និងស្លាប់ ១៧នាក់៖

– ករណីឆ្លងសហគមន៍ ៣៧៥នាក់

– អ្នកដំណើរពីបរទេស ១២៥នាក់គិតត្រឹមព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១

– អ្នកឆ្លងសរុប= 82,898 នាក់

– អ្នកជាសះស្បើយ= 77,037 នាក់

– អ្នកស្លាប់= 1,602 នាក់ ៕

website_news/2021120807.txt · Last modified: 2021/08/12 11:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki