website_news:2021120808

មណ្ឌលព្យាបាលកម្រិតស្រាលត្រៀមសម្រាប់បងប្អូនពលករខ្មែរត្រឡប់ពីថៃ

https://kohsantepheapdaily.com.kh/ ១១ ខែ សីហា ឆ្នាំ ២០២១ ម៉ោង ០៩:២៧

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានអញ្ជើញចុះពិនិត្យមើលមណ្ឌលព្យាបាលកម្រិតស្រាល កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នៅខេត្តបន្ទាយមានជ័យ ដែលទុកត្រៀមសម្រាប់ទទួលព្យាបាលបងប្អូនជាពលករខ្មែរដែលត្រឡប់ពីថៃ។ ឯកឧត្តមបានបញ្ជាក់ថា នេះជាការខិតខំយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោយពេលបញ្ចប់ការបិទខ្ទប់នៅពេលខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន បានត្រៀមរថយន្តសម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពលករដែលត្រឡប់ពីប្រទេសថៃទៅតាមមណ្ឌលខេត្តស្រុកកំណើតរបស់ខ្លួនដើម្បីធ្វើចត្តាឡីស័ក ហើយខេត្តបន្ទាយមានជ័យបានត្រៀមរួចជាស្រេច ហើយមណ្ឌលព្យាបាលកម្រិតស្រាលចំនួន២មណ្ឌលនៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរីក្នុង១មណ្ឌលដាក់បានប្រមាណ៣.០០០នាក់ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យមានមណ្ឌលធ្វើចត្តាឡីស័កចំនួន១៩កន្លែង ពេលនេះបង្រួមមកនៅ១៥កន្លែង និងមណ្ឌលព្យាបាលមានចំនួន២០កន្លែង ព្រឹត្តការណ៍២០ កុម្ភៈ ២០២១ កូវីដ.១៩ ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃចូលកម្ពុជាវិញ មានចំនួន៥១.៧១២នាក់ ស្រី២៣.២១៨នាក់ ដែលត្រូវបានពិនិត្យសុខភាព ដែលត្រូវបានពិនិត្យសុខភាពយកសំណាកធ្វើតេស្ត ៤៧.២២៩នាក់ស្រី២០.៨៨០នាក់ ហើយត្រូវបានបញ្ជូនចេញ៤៧.៧០០នាក់ ស្រី២១.៤៧៥នាក់ បញ្ចប់ចត្តាឡីស័ករយៈពេល១៤ថ្ងៃ មានចំនួន៣៥.៣៦៤នាក់ ស្រី១៦.៩៣៣នាក់ និងកំពុងស្នាក់នៅក្នុងមណ្ឌលមានចំនួន៤.០១២នាក់ ស្រី១.៧៤៣នាក់។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា ក្រោយពេលសម្រេចការបិទខ្ទប់ភូមិសាស្គ្រ៨ខេត្តជាប់ជាយដែន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃកូវីដ.១៩ប្រភេទដែលតា ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ហើយត្រូវបានបិទព្រំដែនកម្ពុជា.ថៃ ដែលប្រជាពលរដ្ឋខ្មែរជាកម្មករដែលកំពុងជាប់គាំងក្នុងទឹកដីថៃតាមបន្ទាត់ព្រំដែន ។

សូមបញ្ជាក់ថា នៅក្នុងឱកាសដែលចុះពិនិត្យ មានវត្តមានឯកឧត្តម ហ៊ុន ម៉ាណែត អនុប្រធានគណៈប្រតិបត្តិការនៃគណៈកម្មការអន្តរក្រសួងប្រយុទ្ធកូវីដ.១៩ ទទួលបន្ទុកអនុគណៈកម្មការបច្ចេកទេសនិងព្យាបាល ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិនិងជាប្រធានអនុគណៈកម្មការសាងសង់បានដឹកនាំប្រតិភូចុះពិនិត្យវឌ្ឍភាពនៃការរៀបចំមណ្ឌលព្យាបាលកម្រិតស្រាល បម្រុងសម្រាប់ព្យាបាលបងប្អូនពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ។

website_news/2021120808.txt · Last modified: 2021/08/12 11:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki