website_news:2021121002

ពលករខ្មែរ ៤០ នាក់ត្រូវទាហានថៃចាប់ខ្លួនពីបទឆ្លងដែនខុសច្បាប់

https://www.khmertimeskh.com/ Khmer Times October 10, 2021

កម្លាំងសន្តិសុខព្រំដែនថៃ បានឃាត់ខ្លួនជនជាតិខ្មែរចំនួន ៤០នាក់ ដែលបានឆ្លងដែនចូលប្រទេសថៃដើម្បីស្វែងរកការងារធ្វើនៅយប់ថ្ងៃសុក្រទី៨ ខែតុលា។ ពលរដ្ឋខ្មែរទាំង ៤០នាក់ ត្រូវបានចាប់ខ្លួននៅតំបន់ផ្សេងៗគ្នា នៃស្រុកអារញ្ញ ខេត្តស្រះកែវ ដែលជាចំណុចឆ្លងកាត់សម្រាប់អ្នកឆ្លងដែនខុសច្បាប់ឆ្លងដែន និងច្រកឆ្លងកាត់ព្រំដែន រួម។ ពួកគេទាំង ៤០នាក់ ត្រូវបានធ្វើតេស្តរកមេរោគកូវីដ-១៩ ហើយត្រូវបានបញ្ជូនត្រឡប់មកប្រទេសវិញនៅថ្ងៃសៅរ៍ទី៩ ខែតុលា។

ប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗ កំពុងព្យាយាមលួចឆ្លងដែនចូលទៅក្នុងប្រទេសថៃ ដើម្បីស្វែងរកការងារធ្វើ ឬចូលធ្វើការវិញបន្ទាប់ពីវិលត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងកំឡុងពេលវិបត្តិកូវីដ-១៩ នៅទីនោះ។

website_news/2021121002.txt · Last modified: 2021/10/12 11:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki