website_news:2021121003

ពលករខ្មែរចំនួន៨នាក់ បម្រុងឆ្លងដែនត្រូវកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន

http://nokorwatnews.com/ 10-10-2021

ខេត្តបន្ទាយមានជ័យ៖ នៅក្នុងខែតុលា ឆ្នាំ២០២១នេះ គេមើលឃើញថាកងកម្លាំងសមត្ថកិច្ចចម្រុះនៅបន្តឃាត់ពលករខ្មែឆ្លងដែនជាបន្តបន្ទាប់ជាក់ ស្ដែងពលករខ្មែរចំនួន ៨នាក់ ក្នុងនោះស្រីចំនួន ៤នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងកងការពារព្រំដែនលេខ៥០៣ សហការជាមួយវរសេនាតូចថ្មើរជើងលេខ៥១៤ និងនគរបាលព្រំដែនគោកលេខ៩១១ នៅវេលាម៉ោង០៦និង១៥០០នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ គ្រាដែលពួកគេបម្រុងដើរឆ្លងដែនក៏ត្រូវកម្លាំងចម្រុះឃាត់ខ្លួនតែងម្ដង។ ការឃាត់ខ្លួនពលករខាងលើដឹកនាំកម្លាំងដោយលោកវរសេនីយ៍ត្រី យ៉ែម សំបូរ មេបញ្ជាការកងអនុសេនាធំល្បាតទី៥ សហការជាមួយកម្លាំងចម្រុះ ឃាត់ខ្លួនបានពលករ ចំនួន ៨នាក់ ស្រី ៤នាក់ ដែលបម្រុងឆ្លងដែនទៅប្រទេសថៃ ។

កម្លាំងសមត្ថកិច្ចចម្រុះពង្រឹងការល្បាត តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ ក្នុងដំណាក់កាលការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍ ។ ក្រោយពីឃាត់ខ្លួន ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុខសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ និងសូមបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានទាំងអស់គ្នា ដើម្បីគ្រួសារ និងសង្គមជាតិ៕

ពលករខាងលើបន្ទាប់ពីឃាត់ខ្លួន បានប្រគល់ឱ្យទៅក្រុមការងារចម្រុះនៅច្រកអូរបីជាន់ ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ៕

website_news/2021121003.txt · Last modified: 2021/10/12 11:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki