website_news:2021121004

ពលករខ្មែរមកពីថៃ និងថៃចាប់បញ្ជូនតាមច្រកអូរបីជាន់និងបឹងត្រកួន១ថ្ងៃមាន៨៨នាក់ វិជ្ជមានកូវីដ ៥នាក់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ ១១ ខែ តុលា ឆ្នាំ ២០២១ ម៉ោង ០៩:២៩

បន្ទាយមានជ័យ ៖ ពលករខ្មែរត្រឡប់ពីប្រទេសថៃ និងថៃចាប់បញ្ជូនតាមច្រកអូរបីជាន់ និងបឹងត្រកួន១ថ្ងៃ មានចំនួន៨៨នាក់ វិជ្ជមានកូវីដ.១៩ ចំនួន៥នាក់ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។

លោក វ៉ាន់ ដារ៉ាន់ ប្រធានច្រកតំបន់ព្រំដែនបឹងត្រកួនបានប្រាប់ថា ៖នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ និងភាគីថៃ ចាប់បញ្ជូនដែលក្រុមការងារទទួលមានចំនួន៣៥នាក់ ស្រី១៤នាក់ រកឃើញអ្នកវិជ្ជមានកូវីដ.១៩ ចំនួន៣នាក់ ស្រី២នាក់ និងអ្នកបើកបររថយន្តជាជនជាតិថៃចូលមកកម្ពុជាមានចំនួន៣៩នាក់ រកឃើញវិជ្ជមានកូវីដ.១៩ចំនួន១នាក់ ។

មន្ត្រីក្រុមការងារច្រកអូរបីជាន់ ស្រុកអូរជ្រៅ បានបញ្ជាក់ថា ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ មានប្រជាពលរដ្ឋខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជា និងភាគីថៃចាប់បញ្ជូនដែលក្រុមការងារទទួលមានចំនួន៥៣នាក់ ស្រី២៣នាក់ កុមារ៥នាក់ ស្រី២នាក់ និងរកឃើញវិជ្ជមានកូវីដ.១៩មានចំនួន២នាក់ ។

គួរបញ្ជាក់ថា ៖ ភូមិសាស្ត្រខេត្តបន្ទាយមានជ័យមានច្រកចំនួន២កន្លែង ដែលទទួលពលករខ្មែរត្រឡប់ពីប្រទេសថៃមានច្រកអូរជាន់ស្រុកអូរជ្រៅ និងច្រកបឹងត្រកួនស្រុកថ្មពួក ជាក់ស្តែង១ថ្ងៃក្រុមការងារទទួលបានចំនួន៨៨នាក់ ស្រី៣៧នាក់ និងរកឃើញអ្នកវិជ្ជមានកូវីដ.១៩ចំនួន៥នាក់ ចំពោះអ្នកដែលវិជ្ជមានកូវីដ.១៩ ត្រូវបានបញ្ជូនទៅព្យាបាលមណ្ឌលកងវ៉ាក្រុងសិរីសោភ័ណ និងអវិជ្ជមានកូវីដ.១៩ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក ៕

website_news/2021121004.txt · Last modified: 2021/10/12 11:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki