website_news:2021121101

ជប៉ុនចាប់ផ្តើមធ្វើតេស្តជំនាញពលករខ្មែរ ទៅធ្វើការនៅប្រទេសជប៉ុន

https://www.kampucheathmey.com/ ថ្ងៃពុធ ១០ វិច្ឆិកា ២០២១ដោយ Dy Bunnara

ភ្នំពេញ៖ ជប៉ុនបានចាប់ផ្តើមធ្វើតេស្តជំនាញ និងភាសាជប៉ុនសម្រាប់ពលករខ្មែរជំនាញផ្នែកកសិកម្ម និងសេវាកម្ម ដើម្បីបញ្ជួនទៅធ្វើការនៅប្រទេសជប៉ុននាពេលខាងមុខនេះ។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា អង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តជំនាញនិងភាសាជប៉ុន សម្រាប់ពលករខ្មែរជំនាញផ្នែកកសិកម្មនិងភោជនីដ្ឋាន ដើម្បីទៅធ្វើការនៅប្រទេសជប៉ុននាពេលខាងមុខ។ នៅក្នុងសេចក្តីជួនដំណឹងស្តីពីការធ្វើតេស្តជំនាញនិងភាសាជប៉ុន សម្រាប់ពលករជំនាញចុះថ្ងៃទី១០ វិច្ឆិកានេះ លោករដ្ឋមន្ត្រីបានបន្តថា ការធ្វើតេស្តជំនាញនិងភាសាជប៉ុន សម្រាប់ផ្នែកកសិកកម្មគឺធ្វើឡើងនៅសាកលវិទ្យាល័យអន្តរជាតិនៅថ្ងៃទី១២វិច្ឆិកា។ នៅមណ្ឌលសកលវិទ្យាល័យប៊ែលធីសាខាទួលស្លែងចាប់ពីថ្ងៃទី២៤ដល់២៧ វិច្ឆិកា និងចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី០៥ធ្នូ នៅមណ្ឌលវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ ដែលមានអាសយដ្ឋាននៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ជំនាញភោជនីដ្ឋានវិញធ្វើតេស្តនៅសាកលវិទ្យាល័យអន្តរជាតិនៅថ្ងៃទី១២វិច្ឆិកានិងថ្ងៃទី ២៤ ដល់ថ្ងៃទី២៧វិច្ឆិកា និងថ្ងៃទី០១ដល់ថ្ងៃទី០៥ធ្នូ និងថ្ងៃទី០៩ដល់ថ្ងៃទី១១ធ្នូនៅមណ្ឌលសកលវិទ្យាល័យប៊ែលធីសាខាទួលស្លែង។ លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ចំពោះការចុះឈ្មោះធ្វើតេស្តជំនាញ និងភាសាជប៉ុនបេក្ខជនត្រូវបង់ប្រាក់តម្លៃ៣៣ដុល្លារអាមេរិក ដោយបេកជនមានអាយុចាប់ពិ១៧ឆ្នាំឡើងទៅ ដោយមិនគិតពីកម្រិតវប្បធម៌ឡើយ និងត្រូវភ្ជាប់មកជាមួយឯកសារមួយចំនួនដូចជាអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬប័ណ្ណបើកបរ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការបរិច្ឆេទនៃការធ្វើតេស្តនេះ អាចនឹងផ្លាសប្តូរអាស្រ័យទៅលើស្ថានភាពជំងឺកូវីដ១៩៕ អត្ថបទ៖ សំអឿន

website_news/2021121101.txt · Last modified: 2021/11/12 10:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki