website_news:2021121105

ប្រទេសថៃផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលករចំណាកស្រុកកម្ពុជា

https://www.khmertimeskh.com/ Khmer Times November 11, 2021

រដ្ឋមន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃពុធថា អាជ្ញាធរនឹងត្រៀមវ៉ាក់សាំងបង្ការកូវីដ-១៩ ដល់ទៅ ៥០០,០០០ ដូស សម្រាប់ពលករបរទេស ខណៈដែលខ្លួនរៀបចំស្វាគមន៍ពួកគេត្រឡប់ចូលប្រទេសថៃវិញ ដើម្បីជួយសម្រាលការខ្វះខាតកម្លាំងពលកម្ម។ រដ្ឋាភិបាលគ្រោងអនុញ្ញាតឲ្យកម្មករមកពីប្រទេសជិតខាងមានដូចជា កម្ពុជា មីយ៉ាន់ម៉ា និងឡាវ ចូលប្រទេសវិញនៅដើមខែក្រោយ ហើយបំពេញការខ្វះខាតកំលាំងពលកម្មក្នុងឧស្សាហកម្មនាំចេញធំៗ ដូចជាចំណីអាហារ និងផលិតកម្មកៅស៊ូ។

រដ្ឋមន្ត្រីក្រសួងការងារ លោក Suchart Chomklin បាននិយាយថា កម្មករនឹងត្រូវធ្វើចត្តាឡីស័ករយៈពេលពីរសប្តាហ៍ ហើយក្នុងអំឡុងពេលនោះ វ៉ាក់សាំងនឹងត្រូវបានរៀបចំចាក់ជូនពួកគាត់។ ពួកគាត់ក៏នឹងត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ផងដែរ។ លោកបានថ្លែងថា៖ «យើងបានត្រៀមវ៉ាក់សាំងពី ៤០០, ០០០ ទៅ ៥០០,០០០ ដូស ដើម្បីចាក់ដល់ពលករចំណាកស្រុក។ ក្រសួងការងារប៉ាន់ប្រមាណថាមានតម្រូវការបន្ទាន់សម្រាប់ពលករចំណាកស្រុកចំនួន៤២០,០០០ នាក់ ។ រដ្ឋាភិបាលបាននិយាយថា ការបន្ធូរបន្ថយការគ្រប់គ្រងក៏នឹងជួយបញ្ឈប់ការរត់ពន្ធកម្មករផងដែរ។ មនុស្សជិត១១,០០០ នាក់ត្រូវបានចាប់ខ្លួននៅក្នុងករណីដែលពាក់ព័ន្ធនឹងការរត់ពន្ធកាលពីខែមុន ធៀបនឹងការចាប់ខ្លួនចំនួន ១,៤៥៦ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រភពៈ Bangkokpost

website_news/2021121105.txt · Last modified: 2021/11/12 10:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki