website_news:2021121106

រឿង៣យ៉ាង ពលករខ្មែរត្រូវដឹង ពេលត្រឡប់ទៅធ្វើការនៅ ថៃ វិញ

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍ ១១ វិច្ឆិកា ២០២១ដោយ Sok Sovann

អាជ្ញាធរថៃ នឹងត្រៀមវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ទៅ ៥០០,០០០ដូស សម្រាប់ពលករបរទេស ខណៈខ្លួនរៀបចំស្វាគមន៍ពួកគេត្រឡប់មកប្រទេសវិញ ដើម្បីជួយសម្រាលការខ្វះខាតកម្លាំងពលកម្ម។ រដ្ឋាភិបាលថៃ គ្រោងនឹងអនុញ្ញាតឲ្យពលករមកពីប្រទេសជិតខាង កម្ពុជា មីយ៉ាន់ម៉ានិងឡាវ ចូលប្រទេសវិញនៅដើមខែក្រោយ ហើយបំពេញការខ្វះខាតក្នុងឧស្សាហកម្មនាំចេញធំៗ ដូចជាអាហារ និងផលិតកម្មកៅស៊ូ ជាដើម។ រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Suchart Chomklin បាននិយាយថា នៅពេលពលករត្រឡប់មកវិញ ពួកគេត្រូវជួបរឿង៣យ៉ាងដែលក្នុងនោះមានដូចជា ១.ពួកគេនឹងត្រូវដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល២សប្តាហ៍ ២.ក្នុងអំឡុងពេលធ្វើ ចត្តាឡីស័កនោះ ពួកគេនឹងត្រូវចាក់វ៉ាក់សាំង ហើយទី៣. ពួកគេក៏នឹងត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ផងដែរ។ រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Suchart Chomklin លោកថ្លែងថា “យើងបានត្រៀមវ៉ាក់សាំងពី ៤០ម៉ឺន ទៅ ៥០ ម៉ឺនដូស ដើម្បីចាក់ដល់ពលករចំណាកស្រុក”។ ទន្ទឹមនោះ ក្រសួងការងារបានប៉ាន់ប្រមាណថា មានតម្រូវការបន្ទាន់សម្រាប់ពលករចំណាកស្រុកចំនួន៤២០,០០០នាក់៕ ប្រែសម្រួល៖ Vann Vann ប្រភព៖ Bangkok Post

website_news/2021121106.txt · Last modified: 2021/11/12 10:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki