website_news:2021121107

ប្រទេសថៃស្វែងរកដីកាចាប់ខ្លួនអ្នករត់ពន្ធពលករឆ្លងដែនខុសច្បាប់ ដែលមានពលរដ្ឋខ្មែរជាច្រើននាក់ជាជនរងគ្រោះ

https://www.khmertimeskh.com/ Khmer Times November 11, 2021

កំពុងស្វែងរកដីកាចាប់ខ្លួន អ្នករត់ពន្ធពលករចំណាកស្រុកខុសច្បាប់ ហើយទ្រព្យសម្បត្តិរបស់ពួកគេនឹងត្រូវរឹបអូស ខណៈដែលការបង្រ្កាបនៅតែបន្តលើជនដែលចូលប្រទេសដោយខុសច្បាប់ដើម្បីស្វែងរកការងារធ្វើបន្ទាប់ពីបើកដំណើរការប្រទេសឡើងវិញនៅថ្ងៃទី១ ខែវិច្ឆិកា។ ក្រសួងការពារជាតិបាននិយាយថា ជនចំណាកស្រុកខុសច្បាប់ជាង ៣០.០០០នាក់ត្រូវបានបញ្ជូនមកវិញចាប់តាំងពីដើមឆ្នាំ ដោយមានចំនួនកើនឡើងមុនពេលប្រទេសបើកដំណើរការឡើងវិញនៅថ្ងៃទី១ខែវិច្ឆិកា។ ក្នុងចំណោម ៣០.០០០នាក់នេះ មានពលករខ្មែររាប់ពាន់នាក់ខុសច្បាប់នៅប្រទេសត្រូវបានបញ្ជូនមកវិញ។

រដ្ឋមន្ត្រីក្រសួងការងារ លោក Suchart Chomklin បាននិយាយថា ក្រសួងបានស្នើសុំជំនួយអគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ទោ Surachet Hakparn ដើម្បីស្វែងរកដីកាសម្រាប់ចាប់ខ្លួនអ្នករត់ពន្ធខណៈដែលការិយាល័យប្រឆាំងការលាងលុយកខ្វក់ត្រូវបានស្នើសុំឱ្យរឹបអូសទ្រព្យសម្បត្តិរបស់ពួកគេ។ លោក Suchart បាននិយាយកាលពីថ្ងៃអង្គារថា “ពលករចំណាកស្រុកមិនគួរត្រូវរង់ចាំយូរជាងបីសប្តាហ៍មុនពេលពួកគេអាចចូលប្រទេសដោយស្របច្បាប់ក្រោមអនុស្សរណៈនៃការយោគយល់គ្នាថ្មី”។ ការនាំចូលកម្លាំងពលកម្មផ្អែកលើអនុស្សារណៈជាមួយប្រទេសជិតខាងត្រូវបានផ្អាកតាំងពីខែមីនាឆ្នាំមុន នៅពេលដែលជំងឺកូវីដ-១៩ បានវាយលុកលើប្រទេស។ លោក Suchart បាននិយាយថា ចាប់តាំងពីពេលនោះមក អាជីវកម្ម និងឧស្សាហកម្មបានប្រឈមនឹងការខ្វះខាតកំលាំងពលករ ដែលជំរុញឱ្យអ្នកខ្លះជួលជនចំណាកស្រុកខុសច្បាប់។

ចំណាត់ការរបស់ក្រសួងការងារបានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី Prayut Chan-o-cha ពីមុនបានណែនាំខ្លួនឱ្យពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាកង្វះកម្មករ និងការកើនឡើងនៃចំនួនជនចំណាកស្រុកខុសច្បាប់ដែលប៉ុនប៉ងលួចចូលប្រទេសថៃ ដោយបន្ទាប់មកមានការផ្ទុះជំងឺកូវីដ-១៩ ដែលមានការពាក់ព័ន្ធនឹងពួកគេ។ អនុវត្តតាមបទបញ្ជារបស់នាយករដ្ឋមន្ត្រី ក្រសួងកាលពីថ្ងៃចន្ទបានពិភាក្សាលើសំណើដែលដាក់ដោយប្រតិបត្តិករអាជីវកម្ម និងអង្គការក្រៅរដ្ឋាភិបាលលើបញ្ហានេះ។ ភាគីទាំងអស់ត្រូវបានក្រើនរំលឹកឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការត្រួតពិនិត្យជំងឺកូវីដ-១៩ របស់រដ្ឋាភិបាល និងយោងទៅលើគោលការណ៍ណែនាំសម្រាប់ការគ្រប់គ្រងពលករចំណាកស្រុកដែលចេញស្របតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២៨ ខែកញ្ញា។

លោកបាននិយាយថា នាយកដ្ឋានការងារនឹងជួបជាមួយទីភ្នាក់ងាររដ្ឋផ្សេងទៀត និងប៉ូលីសថៃនៅថ្ងៃស្អែក ដើម្បីពិភាក្សាលើអនុស្សារណៈដោយលោកបន្ថែមថា ក្រសួងការងារកំពុងពិចារណានាំយកពលករបរទេសបន្ថែមទៀត។ លោក Suchart បាននិយាយថា ពលករណាដែលនាំយកមកក្រោមអនុស្សារណៈ ត្រូវមានការយល់ព្រមពីមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ (CCSA) និងការយល់ព្រមចុងក្រោយពីគណៈរដ្ឋមន្ត្រី។លោកបានបន្ថែមថា ប្រធានសភាពាណិជ្ជកម្មថៃ ប្រធានសហព័ន្ធឧស្សាហកម្មថៃ និងប្រតិបត្តិករអាជីវកម្មក៏នឹងត្រូវបានអញ្ជើញឱ្យពិភាក្សាអំពីបញ្ហានេះនៅក្នុងកិច្ចប្រជុំនៅថ្ងៃស្អែកផងដែរ។

លោក Suchart បាននិយាយថា “សូមប្រាកដថា បញ្ហានឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗនេះ” ដោយបន្ថែមថា ក្រសួងបានសម្រេចចិត្តនាំយកពលករចំណាកស្រុកមកក្រោមអនុស្សារណៈដោយសារមានវ៉ាក់សាំងគ្រប់គ្រាន់។ លោក Suchart បាននិយាយថា ពួកគេនឹងត្រូវដាក់ឱ្យនៅដាច់ពីគេរយៈពេល ១៤ ថ្ងៃ ហើយនឹងត្រូវបានចាក់វ៉ាក់សាំងក្នុងរយៈពេលខ្លីមុនពេលបញ្ចប់ការដាក់ឱ្យនៅដាច់ដោយឡែកពីគេ។ លោកបានកត់សម្គាល់ថា ពលករចំណាកស្រុកចន្លោះពី ៥០.០០០-៨០.០០០ ត្រូវបានរំពឹងថានឹងមកដល់ក្រោមកិច្ចព្រមព្រៀងដំបូងនេះ។ កាលពីថ្ងៃចន្ទ លោក Suchart បានបង្ហាញថា មានតម្រូវការកម្មករកើនឡើងដោយមានឧស្សាហកម្មមួយចំនួនដូចជា សំណង់ និងឧស្សាហកម្មអាហារក្លាសេ ដែលត្រូវការកម្លាំងពលកម្មបរទេសប្រមាណ ២០០.០០០នាក់។ ម្នាក់ៗត្រូវបង់ប្រាក់ ២៥.០០០-២៦.០០០ បាតដល់ឈ្មួញការងារកណ្តាល៕ ប្រភពៈ Bangkokpost

website_news/2021121107.txt · Last modified: 2021/11/12 10:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki