website_news:2021121109

មេខ្យល់បម្រុងនាំពលករទៅថៃ ត្រូវកម្លាំងនគរបាលព្រំដែនឃាត់ខ្លួនក្នុងរថយន្ត២គ្រឿង និងពលករខ្មែរ១៤នាក់

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍ ១១ វិច្ឆិកា ២០២១ដោយ Kang Tola

បន្ទាយមានជ័យ ៖ ម្តងនេះមេខ្យល់អស់លក្ខណ៍ម្នាក់ ដែលមានគំនិតនាំពលករ១៤នាក់ បម្រុងឆ្លងដែនទៅរកការងារធ្វើដឹកតាមរថយន្ត២គ្រឿង ត្រូវកម្លាំងនគរបាលព្រំដែនឃាត់រថយន្តទាំង២នេះបានក្នុងរថយន្តមានពលករខ្មែរចំនួន១៤នាក់ ក្នុងនោះមានមេខ្យល់ម្នាក់ទៀតចុះគេចបាត់នៅវេលាម៉ោង ១១ យប់ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ ចេញភូមិ គីឡូម៉ែត្រ ៤ សង្កាត់ ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល ស្នងការរងទទួលផែនការងារព្រំដែន នៃស្នងការនគរបាល ខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់ លោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យលោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវឈានដល់ឃាត់រថយន្តបាន២គ្រឿង។ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល បានបញ្ជាក់ឲ្យដឹងបន្តថា រថយន្តទាំង២គ្រឿងនោះមាន ម៉ាកសាំ យ៉ុង ពណ៌ស ផ្លាកលេខ 2V.2810 ភ្នំពេញ និង ១គ្រឿងទៀតរថយន្តមានម៉ាកកា ម៉ា រី សេរី ៩៥ ពណ៌ស ផ្លាកលេខ 2A.2155 បាត់ដំបង។ រថយន្តទាំង២គ្រឿងនោះក្រោយពីដឹកពលករចេញពីភូមិ គីឡូម៉ែត្រ ៤ឆ្ពោះមកកាន់ស្រុកម៉ាឡៃបើកមកដល់ ចំណុច ផ្លូវកែង ខ្លា ងាប់ ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ រថយន្ត ទាំង ២ នេះដោយឃើញសមត្ថកិច្ចធ្វើការត្រួតពិនិត្យនោះអ្នកបើករថយន្តម៉ាកសាំ យ៉ុង ពណ៌ សចុះគេចខ្លួនបាត់ក្នុងនោះសមត្ថកិច្ច បាន ឃាត់ រថយន្ត ម៉ាក កាម៉ារី ១ គ្រឿង ដែលជាអ្នកនាំមនុស្សឆ្លងដែនខុសច្បាប់អ្នកបើកឈ្មោះ ឈុំ សា ផុន ភេទ ប្រុស អាយុ ២៨ ឆ្នាំ រួម និងពលករ ចំនួន ១៤ នាក់។ ពលករទាំង១៤នាក់បានបញ្ជូនមកកាន់ ប៉ុស្តិ៍រដ្ឋបាលឃុំទួលពង្រ ដើម្បីសាកសួរ។

តាមចម្លើយសារភាពរបស់ឈ្មោះ ឈុំ សា ផុនបានប្រាប់សមត្ថកិច្ចថា ខ្លួនជាអ្នកដឹកមនុស្សពីស្រុកខ្មែរ ឆ្លងដែនយកទៅឲ្យមេខ្យល់ នៅប្រទេសថៃក្នុងម្នាក់ជូនយកទៅឲ្យមេខ្យល់នៅថៃ១.០០០បាទនេះជាឈ្នួលជួនទៅ។លោកបានបញ្ជាក់ឲ្យដឹងបន្តថា រថយន្ត ដឹក ពលករ ទាំង២គ្រឿងនិង អ្នកបើករថយន្តរួម និង ពលករ ទាំងអស់ បានជញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃចាត់ការបន្តហើយ៕ ដោយ ៖ វ៉ាន់ ណាង

website_news/2021121109.txt · Last modified: 2021/11/12 10:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki