website_news:2021130103

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីសូចនាករអភិបាលកិច្ចទេសន្តរប្រវេសន៍របស់កម្ពុជា

https://www.cen.com.kh/ January 12, 2021

ភ្នំពេញៈ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានធ្វើសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីសូចនាករអភិបាលកិច្ចទេសន្តរប្រវេសន៍របស់កម្ពុជា និងការអនុវត្តកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នេះ ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា កិច្ចប្រជុំនេះ គឺជាសិក្ខាសាលាថ្នាក់ជាតិ ដើម្បីទៅលើរបាយការណ៍មួយ ដែលហៅថា របាយការណ៍ស្តីពីសូចនាករអភិបាលកិច្ចទេសន្តរប្រវេសន៍កម្ពុជា និងការអនុវត្តកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់។ ហើយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានសហការជាមួយអង្គការ IOM ធ្វើរបាយការណ៍បឋម ដោយក្នុងរបាយការណ៍នោះបានដកស្រង់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាចំណុចខ្លាំង និងក៏មានរំលេចចំណុចខ្វះចន្លោះ ចំណុចប្រឈម ដើម្បីធ្វើការកែលំអរ និងដាក់ទិសដៅបន្តថា តើត្រូវធ្វើអ្វីទៀត? ដើម្បីធានាថា ទេសន្តរប្រវេសន៍កម្ពុជាមានសុវត្ថិភាពរៀបរយ និងស្របច្បាប់។

លោកស្រីបានបញ្ជាក់ថា “ក្នុងចំនួនដ៏ច្រើននៃពលករដែលចេញធ្វើការងារនៅក្រៅប្រទេស និយាយដោយឡែកតែពលករកម្ពុជា គឺមួយចំនួនបានចេញទៅតាមអនុស្សារណៈ (MOU) ស្របច្បាប់ ដោយមានការរៀបចំឯកសារត្រឹមត្រូវពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទន្ទឹមនឹងនោះក៏មានពលករយើងមួយចំនួនដែលបានប្រថុយប្រថានចេញទៅដោយគ្មានច្បាប់ និងមានពលករមួយចំនួនទៀតអស់សុពលភាពច្បាប់។ ហើយជាពិសេសនៅក្នុងដំណាក់កាលការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅតាមបណ្តាប្រទេសក៏ដូចជាប្រទេសកម្ពុជា ក៏ដូចជាប្រទេសគោលដៅបាននឹងកំពុងប្រឈមជាមួយនិងការបាត់បង់នូវការងារមួយចំនួនរបស់កម្មករ កម្មការិនី ក៏ដូចជាពលករ ពលការិនី ហើយគាត់ប្រឈមជាមួយនិងជីវភាព ការវិលត្រឡបប់មានការលំបាកដោយសារតែមមានការបិទព្រំដែន ឬមួយក៏មានការរឹតបន្តឹងនៅតាមប្រទេសគោលដៅមួយចំនួន ជាពិសេសដូចជានៅប្រទេសថៃជាដើម ដោយស្នើសុំកុំឲ្យពលករចលាច័តចុះឡើង”។

លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ទៀតថា ទោះបីជាយ៉ាងណាក៏ដោយក៏រាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងក្នុងការជួយឧបត្ថម្ភគាំទ្រទៅដល់ប្រជាពលរដ្ឋទូទៅ ដោយមិនគិតថា តែប្រជាពលរដ្ឋនៅក្នុងប្រទេស ឬពលករដែលទើបតែវិលត្រឡប់ទេ ដោយបញ្ចូលនៅក្នុងបញ្ជីប្រជាពលរដ្ឋក្រីក្រ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

website_news/2021130103.txt · Last modified: 2021/01/13 11:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki