website_news:2021130107

ពលរដ្ឋខ្មែរត្រូវថៃដោះលែងចេញពីពន្ធនាគារហើយ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២១ ម៉ោង ១៣:២១ ឱម សារឿន

ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធរថៃបានដោះលែងពលរដ្ឋខ្មែរចំនួន១៣នាក់ឱ្យមានសេរីភាពវិញ ក្រោយពីចាប់ខ្លួនដាក់ពន្ធនាគារ និងបាននាំមកប្រគល់ឱ្យអាជ្ញាធរកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិជាំ ស្ថិតក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង កាលពីរសៀលថ្ងៃទី៩ ខែមករាឆ្នាំ២០២១ ។ ពលរដ្ឋខ្មែរទាំង១៣នាក់នេះ មាន ៖

១-ឈ្មោះ រឿន វិត ភេទប្រុស អាយុ៣៤ឆ្នាំ

២-ឈ្មោះ វ៉េត គីម ភេទប្រុស អាយុ៥២ឆ្នាំ

៣-ឈ្មោះ សី តុលា ភេទប្រុស អាយុ៣០ឆ្នាំ

៤-ឈ្មោះ ប៉ាន់ វណ្ណា ភេទប្រុស អាយុ៣៣ឆ្នាំ

៥-ឈ្មោះ បូ ផាន់ណា ភេទប្រុស អាយុ៤៦ឆ្នាំ

៦-ឈ្មោះ ញ៉ែម ទិត្យ ភេទប្រុស អាយុ៣០ឆ្នាំ។

អ្នកទាំង៦នាក់ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

៧-ឈ្មោះ លី ឌី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ

៨-ឈ្មោះ ស៊ីម សំអាត ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ

៩-ឈ្មោះ ទិន តុល ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិទួលចារ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ

១០-ឈ្មោះ ម៉េត វុទ្ធា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ

១១-ឈ្មោះ លួត លេន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

១២-ឈ្មោះ ស៊ឹង គង់ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិ៣ ឃុំល្វា ស្រុកចំការលើ ខេត្តកំពង់ចាម និង

១៣-ឈ្មោះ រុត រ៉េត ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

អ្នកទាំង៧នាក់ក្រោយនេះ ត្រូវទាហានថៃចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ។ពលរដ្ឋខ្មែរទាំង១៣នាក់ ជាប់ចោទពីបទឆ្លងដែនទៅកាប់គ្រញូង ចូលតាមច្រកអូរស្វាយ និងត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារនៅស្រុកខាន់ថាឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ ។ ពួកគាត់ទាំង១៣នាក់និយាយថា ដោយសារក្រុមគ្រួសារមានជីវភាពក្រីក្រពេកនិងស្វែងរកការងារធ្វើពុំបានផង ទើបសម្រេចចិត្តធ្វើដំណើរទាំងប្រថុយប្រថានចាកចេញពីផ្ទះ ធ្វើចំណាកស្រុកឆ្លងដែនចូលទៅប្រទេសថៃរុករកកាប់គ្រញួងក្នុងដីថៃហើយស្ពាយចូលដីខ្មែរ យកមកលក់បានកម្រៃចិញ្ចឹមជីវិត។ ប៉ុន្តែជាអកុសល ត្រូវក្រុមទាហានថៃចាប់ខ្លួននាំទៅដាក់ពន្ធនាគារខេត្តស៊ីសាកេតដែលអ្នកខ្លះជាប់១ទៅ២ឆ្នាំនិងទើបបានដោះលែងវិញនៅពេលនេះ ។

មន្ត្រីបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំ បានឱ្យដឹងថា ពលរដ្ឋខ្មែរដែលអាជ្ញាធរថៃចោទពីបទឆ្លងដែនទៅកាប់គ្រញូង និងបានដោះលែងនាំមកប្រគល់ឱ្យអាជ្ញាធរកម្ពុជាវិញនេះ គឺសមត្ថកិច្ចកម្ពុជាបានធ្វើការណែនាំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការឆ្លងដែនដោយខុសច្បាប់តទៅទៀត ។ បន្ទាប់មក សមត្ថកិច្ចបានប្រគល់ពួកគាត់ទាំង១៣នាក់ ទៅឲ្យគ្រូពេទ្យនាំទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក ក្នុងស្រុកអន្លង់វែង មុនពេលអនុញ្ញាតឱ្យត្រឡប់ទៅជួបជុំគ្រួសារវិញ ដែលនេះជាវិធានការសុខាភិបាល ៕

website_news/2021130107.txt · Last modified: 2021/01/13 11:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki