website_news:2021130108

វេទិការស្តីពី ចំណាកស្រុកប្រកបដោយសុវត្តិភាព ខេត្តព្រះវិហារ

https://m.facebook.com/pg/CentralCambodiaOrg/ 12-01-2021 ម៉ោង 10:01 AM

ក្នុងរយះពេល៣ថ្ងៃ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) បានរៀបចំវេទិការស្តីអំពី ការធ្វើចំណាកស្រុកប្រកបដោយសុវត្តិភាព ដោយចាប់ពីថ្ងៃទី ០៩ ដល់១១ ខែមករា ឆ្នាំ២០២១នេះ ចំនួន២ឃុំ គឺឃុំភ្នំពេញ និងឃុំត្បែង២ ស្រុកគូលែន ខេត្តព្រះវិហារ ដោយមានអ្នកចូលរួមចំនួន ២៧៩នាក់ ដែលក្នុងនោះមានស្ត្រីចំនួន ២១៦នាក់ ក្រោមកិច្ចសហការជាមួយអង្គការ CARITAS Cambodia ប្រចាំខេត្តព្រះវិហារ ព្រមទាំងអាជ្ញាធរភូមិឃុំភ្នំពេញ និងឃុំត្បែង២ របស់ស្រុកគូលែន ខេត្តព្រះវិហារផងដែល។ ក្រៅពីការរៀបចំនូវវេទិការនេះ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) ក៏បានផ្តល់នូវចំណេះដឹងបែបស៊ីជម្រៅក្នុងធ្វើចំណាកស្រុកប្រកបដោយសុវត្តិភាព ដល់ក្រុមគ្រូបង្គោលក៏ដូជាមន្ត្រីអាជ្ញាធរ នៅក្នុងឃុំទាំង២ ខាងលើនេះប្រមាណជា១០នាក់ផងដែល ក្នុងគោលបំណងពង្រឹងចំណេះដឺង ដល់ពួកគាត់ក្នុងចុះអប់រំបន្តដល់មូលដ្ឋានដទៃទៀត។

website_news/2021130108.txt · Last modified: 2021/01/13 12:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki