website_news:2021130505

កម្លាំងចម្រុះល្បាតតាមព្រំដែនឃាត់ខ្លួនពលករខ្មែរ២៦នាក់លួចឆ្លងដែនចូលទៅថៃខុសច្បាប់

http://nokorwatnews.com/ 12/05/2021

ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរប្រុសស្រីចំនួន២៦នាក់បានចាញ់បោកមេខ្យល់រួចនាំគ្នាលួចឆ្លងដែនខុសច្បាប់ចូលទឹកដីថៃកាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះត្រូវ កម្លាំងអន្តរាគមន៍ វរ:សេនាតូចថ្មើរជើងលេខ៥១៤ រួមនឹងកងពលតូចថ្មើរជើងលេខ៥១ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរ:សេនាតូចថ្មើរជើងលេខ៥១៤ សហការជាមួយកម្លាំង កងការពារព្រំដែនលេខ៥០៣ និង នគរបាលព្រំដែនគោកលេខ៩១១ និងនគរបាលប៉ុស្ត៏រដ្ឋាបាលឃុំអូរបីជាន់ ចេញល្បាតនៅចំណុចគោលដៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ប្រទះឃើញក៏បានធ្វើការឃាត់ខ្លួន។

មន្រ្តីយោធាដែលចូលរួមប្រតិបត្តិការតាមព្រំដែននេះបានឲ្យដឹងថាពលករខ្មែរប្រុសស្រីចំនួន ២៦នាក់ បានចាញ់បោកមេខ្យល់បម្រុងលួចឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅប្រទេសថៃ តាមតំបន់ហាមឃាត់ ទើបសមត្ថកិច្ចឃាត់ខ្លួនែម្តង។ ក្រោយឃាត់ខ្លួនបានសួរនាំរួចរាល់មកពលករទាំងអស់នេះត្រូវកម្លាំងសមត្ថកិច្ចដឹកបញ្ជូនទៅធ្វើ ចត្តាឡីស័ក រយ:ពេល១៤ថ្ងៃនៅស្រុកអូរជ្រៅដើម្បីរកមេរោគកូវីដ-១៩សិន៕

website_news/2021130505.txt · Last modified: 2021/05/13 12:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki