website_news:2021130506

សមត្ថកិច្ចបាត់ដំបង ឃាត់ខ្លួនមេខ្យល់ ០៣នាក់ បម្រុងនាំពលករ ១៤នាក់ លួចឆ្លងដែនទៅថៃ

https://news.btv.com.kh/ 05/11/2021 06:05 PM

បាត់ដំបង៖ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចុះបង្ក្រាបបទល្មើសប្រុងលួចនាំពលករចំនួន ១៤នាក់ ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ចំនួន ០២ករណី នៅចំណុចភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនមេខ្យល់ចំនួន ០៣នាក់។ លោកវរសេនីយ៍ឯក ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានឲ្យដឹងថា ប្រតិបត្តិការណ៍លួចនាំពលករឆ្លងដែនខុសច្បាប់នេះ ធ្វើឡើងនៅវេលាម៉ោងជាង១០ យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

លោកស្រី រស់ ជីវី ស្នងការរងនគរបាលខេត្តបាត់ដំបង ទទួលបន្ទុកការងារជួញដូរមនុស្ស បានឲ្យដឹងថា ក្រោយទប់ស្កាត់បាន កម្លាំងការពារព្រំដែន បានបញ្ជូនមកកាន់ស្នងការនគរបាលខេត្ត ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមច្បាប់៕ អត្ថបទ៖ បាន សុខរិទ្ធ

website_news/2021130506.txt · Last modified: 2021/05/13 12:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki